Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងខ្ទៀតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយម៉ូតូ២គ្រឿងបានពន្លះគ្នាពេញទំហឹង ហើយខ្ទៀតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បាន...

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយម៉ូតូ២គ្រឿងបានពន្លះគ្នាពេញទំហឹង ហើយខ្ទៀតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង និង៣នាក់ទៀតរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០A ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ជនរងគ្រោះដែលស្លាប់នៅនិងកន្លែងមានឈ្មោះ ផាត់ សុផា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបបជាងសំណង់ មានទីលំនៅក្នុងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ តាមសម្ដីជនរងគ្រោះដែលរបួសស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ស៊ុយសុគី និក មួយគ្រឿងឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០A ទិសដៅពីលិចមកកើត ខណះពេលនោះក៏មានម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបុកគ្នាយ៉ាងពេញទំហឹងខ្ទៀតមកប៉ះម៉ូតូរបស់គាត់ម៉ាក និច រងរបួសស្រាលទាំង២នាក់ ប៉ុន្តែអកុសលភាគីម៉ូតូ២គ្រឿងដែលបុកគ្នាពេញទំហឹងនោះ មានបុរសម្នាក់ដែលត្រូវជាសាច់ញាតិបានបែកក្បាលស្លាប់ភ្លាមៗ និងភាគីម្ខាងទៀតរងរបួសធ្ងន់ ។


ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖tvmediaactions.com

Sponsor