Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

​​កិច្ចប្រជុំ​ពិភាក្សា​លើ​ការប្តូរ​ទីតាំង​ទូក​ទេសចរណ៍ នៅតាម​បណ្តោយ​មាត់​ព្រែក​កំពត​

(ខេត្ត​កំពត​) ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​ក្រុមប្រឹក្សា​របស់​សាលាខេត្ត​កំពត មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ...

(ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​ក្រុមប្រឹក្សា​របស់​សាលាខេត្ត​កំពត មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការប្តូរ​ទីតាំង​ទូក​ទេសចរណ៍ នៅតាម​បណ្តោយ​មាត់​ព្រែក​កំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ លោក​អភិបាលក្រុង អង្គភាព​ពាក់ព័ន្ធ និង​អាជីវករ​ម្ចាស់​ទូក​ទាំង​១៥​។​


​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា ការងារ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​រៀបចំ​សោភ័ណភាព​ក្នុង​ក្រុង​កំពត គឺ​មិន​អាច​រដ្ឋបាលខេត្ត​ឬ​មន្ត្រី​ជំនាញ​ណាមួយ​អនុវត្ត​តែ​ម្នាក់ឯង​បានទេ លុះត្រាតែ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ទើប​ការងារ​នេះ​សម្រេចបាន​លទ្ធផល​ជា​វិជ្ជមាន​។​ដូច្នេះ​ដោយ​មើលឃើញ​ពី​បញ្ហា​សណ្តាប់ធ្នាប់ សោភ័ណភាព និង​អនាម័យ បរិស្ថាន​នៅ​តាម​មាត់ទឹក​និង​ដងផ្លូវ​ជាប់​មាត់​ព្រែក​កំពត នៅ​មិនទាន់​ល្អ​ប្រសើរ​នៅ​ឡើយ ទើប​រដ្ឋបាលខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​កំពត និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ ត្រូវ​មាន​គោលការណ៍​ប្តូរ​ទីតាំង​ចំណត​ទូក​ទេសចរណ៍ ពី​ចំណុច​មាត់​ព្រែក​កំពត​ផ្នែក​ខាងកើត ទៅ​មាត់​ព្រែក​ខាង​លិច​វិញ​។​


​សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ទូក​ទេសចរណ៍​បច្ចុប្បន្ន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ត្រើយ​ខាងកើត ពី​ទីតាំង​មុខ​សាខា​កាកបាទ​ក្រហម​រហូតទល់​គល់​ស្ពាន​ចាស់ ដែល​មាន​ប្រវែង​៥០០​ម៉ែត្រ មាន​ចំនួន​ទូក​សរុប​១៩​ទូក និង​កាន់កាប់​ដោយ​ម្ចាស់​អាជីវករ​ចំនួន​១៥​រូប​។ ដើម្បី​កិច្ចអភិវឌ្ឍន៍​ខេត្ត និង​សោភ័ណ្ឌភាព​កាន់តែ​ល្អ និង​ពង្រីក​វិសាលភាព​អេកូ​ទេសចរណ៍​ខេត្ត រដ្ឋបាលខេត្ត​នឹង​ធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​ចាស់ ទៅកាន់​ទីតាំង​ថ្មី ស្ថិតនៅ​ទល់មុខ​សាលាខេត្ត​កំពត លើ​ឆ្នេរ​ដែល​មាន​បណ្តោយ​៤៤០​ម៉ែត្រ​។​ ​ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា​អាជ្ញាធរខេត្ត តម្រូវឲ្យ​អាជីវករ​ម្ចាស់ទូក​ត្រូវ​បំពាក់​នូវ​ពោង​សុវត្ថិភាព​ដល់​អ្នក​ទេច​រណ៍ បង្គន់​អនាម័យ និង​សំអាត​បរិស្ថាន​ទឹក​ដោយ​មិន​ត្រូវ​ចាក់​បង្ហូរ​ភាព​កង្វក់​ចូល​ព្រែក ហើយ​មន្ទីរ​ជំនាញ​ត្រូវ​សហការ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ទាំង​ផ្នែក​បច្ចេកទេស​ក្នុងការ​បោះទីតាំង ក៍​ដូច​ការផ្លាស់ប្តូរ​ទីតាំង​នេះ​ឲ្យបាន​ជោគជ័យ និង​ប្រកបដោយ​តម្លាភាព​។ ក្តីកង្វក់​របស់​អាជីវករ ដែល​បាន​លើកឡើង​ពី​បញ្ហា​ទឹក​ភ្លើង ចំណត បរិស្ថាន និង​បញ្ហា​ប្រឈម​នានា ត្រូវបាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​ពី​ឯកឧត្តម អភិបាលខេត្ត​ដោយ​ជោគជ័យ និង​ត្រេកអរ​ពី​សំណាក់​អាជីវករ​ទាំងអស់​ដោយ​ក្តី​សោមនស្ស​រីករាយ​៕
ប្រភព៖ http://k-esan.com
Sponsor