Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ផ្តើមលេចធ្លាយការរិៈគន់យ៉ាងខ្លាំងពីពលរដ្ឋ ក្នុងករណីដែលសាលាស្រុកស្វាយលើ មិនព្រមចេញមុខដោះស្រាយផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ ម្ចាស់ដីស្រែចំណុចអូរស្លឹកគ្រៃ

វាជារឿងហួសចិត្តជាថ្មីទៀតហើយ នៅពេលដែលលេចធ្លាយព័ត៌មានថា ខាងសាលាស្រុកស្វាយលើ ក្នុងខេត្តសៀមរាប មិន ព្រមចេញមុខផ្តល់យុត្តិធម៌ដល់ជនរងគ្រោះម្ចាស់ដី ...

វាជារឿងហួសចិត្តជាថ្មីទៀតហើយ នៅពេលដែលលេចធ្លាយព័ត៌មានថា ខាងសាលាស្រុកស្វាយលើ ក្នុងខេត្តសៀមរាប មិន ព្រមចេញមុខផ្តល់យុត្តិធម៌ដល់ជនរងគ្រោះម្ចាស់ដី បែរជាបញ្ជូនសំណុំរឿងដ៏តូចមួយសោះ ទៅឲ្យអាជ្ញាធរថ្នាក់ខេត្ត ជាអ្នក ដោះស្រាយទៅវិញនោះ ដែលគេដឹងថា កំហុសទាំងអស់ដែលកើតឡើងឲ្យម្ចាស់ដីក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ក៏ព្រោះ តែមិនអស់លោកមេឃុំពុំបានបើកភ្នែកមើល ចុះហត្ថលេខាទទួលស្គាល់លើពាក្យសុំកាន់កាប់ដីធ្លីដល់ឈ្មោះ វ៉ន វន ជាប្តី ឈ្មោះ ខេង ម៉ាប់ ជាប្រពន្ធប៉ះចំលើដីពលរដ្ឋរងគ្រោះឈ្មោះ ស្រុក ពិសទ្ធិ ដែលរូបគាត់ប្រកបការងារធ្វើស្រែតាំងតែឆ្នាំ ២០០៤ មកម៉្លេះនោះ ។

សេចក្តីរាយការណ៌ពីពលរដ្ឋឃុំស្វាយលើបានឲ្យដឹងថា ដីស្រែមួយកន្លែងទំហំ ១០០ម៉ែត្រ គុណទំហំ ៣០០ម៉ែត្រ ស្ថិតនៅ ចំណុចអូរស្លឹកគ្រៃ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគេបានដឹងថាជនរងគ្រោះឈ្មោះ ស្រុក ពិសិទ្ធិ បានកាន់កាប់ និងប្រើប្រាស់ដីនេះអាស្រ័យផលគឺចាប់តាំងពីឆ្នាំ២០០៤ម៉្លេះ ព្រមទាំងមានរដ្ឋអំណាចភូមិឃុំចូលរួម ដឹងឮទៀតផង ក្នុងនោះនៅក្នុង២០១១ លោកមេភូមិ និងលោកមេឃុំ ក៏បានចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី បញ្ជាក់ឲ្យជនរងគ្រោះ ស្រុក ពិសិទ្ធ ជាម្ចាស់ដីស្រែ ផងដែរ ។





ដោយឡែកនៅឆ្នាំ២០១៨ ថ្មីៗនេះ មានបុគ្គលម្នាក់ឈ្មោះ វ៉ន វន និង ប្រពន្ធឈ្មោះ ខេង ម៉ាប់ បានមកភ្ជួរឈូសឆាយផល
ដំណាំស្រូវ របស់ជនរងគ្រោះចោលអស់ រួចព្រួសស្រូវរបស់ខ្លួន ដោយគេសំអាងថា ជាដីរបស់គេ តាមរយៈមេភូមិមេឃុំចុះហត្ថ លេខាទទួលស្គាល់លើពាក្យសុំកាន់កាប់ដីធ្លីគេ ដែលធ្វើឡើងនៅឆ្នាំ ២០១៨ ។

មតិពលរដ្ឋជាច្រើននៅក្នុងឃុំស្វាយលើ រិៈគន់ថា វាមិនសមហេតុផលសោះ ដីតែមួយកន្លែងសោះ បើពលរដ្ឋគេធ្វើស្រែតាំងពី ឆ្នាំ២០០៤មក ហើយមេភូមិមេឃុំ ចុះហត្ថលេខាទទួលស្គាល់ពាក្យសុំកាន់កាប់ដីធ្លីឲ្យឈ្មោះ ស្រុក ពិសិទ្ធិ ឆ្នាំ២០១១ ទៅ ហើយ តើហេតុអ្វីបានជាលោកមេភូមិមេឃុំ ចុះហត្ថលេខាទទួលស្គាល់ឲ្យឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ ដីដដែល នឹងធ្វើអ្វីទៀត ឬមួយថា ឲ្យតែមានអំណាចជាមេភូមិមេឃុំ អាចចុះហត្ថលេខាទទួលស្គាល់គ្រប់គ្រងលើដីពលរដ្ឋរូបណាក៏បាន តែចឹងទៅ ឬយ៉ាងណា ។

ក្នុងនោះដែរ បើតាមដែលគេលេចឮព័ត៌មានយ៉ាងខ្ទរខ្ទារនោះ គឺឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ គឺត្រូវជាក្មួយរបស់ លោក សឹក គឹមសឹន អភិបាលស្រុកស្វាយលើ ដែលទើបតែចូលនិវត្តន៍ ប៉ុន្តែបច្ចុប្បន្ននេះ លោក សឹក គឹមសឹន កាន់ការងារ ជាក្រុមប្រឹក្សាស្រុកស្វាយលើ ទើបគេឃើញឈ្មោះ វ៉ន វន ហ៊ានទៅភ្ជួរឈូសបំផ្លិចបំផ្លាញផលដំណាំស្រូវអ្នកដ៏ទៃ ហើយដាំ ដំណាំស្រូវខ្លួនឯង យ៉ាងស្រួលចឹងនោះ ។

តាមពលរដ្ឋឃុំស្វាយលើឲ្យដឹងថា នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ២០១៩ កន្លងទៅនេះ ខាងរដ្ឋអំណាចឃុំស្វាយលើ បានឲ្យសមត្ថ កិច្ចកោះហៅ គូរទំនាស់ទាំងពីរ ដើម្បីធ្វើការសម្របសម្រួលចែកស្រូវគ្នា បញ្ចប់រឿងកុំឲ្យមានការប្តឹងផ្តល់គ្នា ចំណែកឯរឿងដីធ្លី បែរជាអាជ្ញាធរស្រុកស្វាយលើ មិនព្រមដោះស្រាយបញ្ចប់នោះទេ គឺខាងអាជ្ញាធរស្រុកបញ្ជូនសំណុំរឿង ទៅឲ្យសាលាខេត្ត សៀមរាប ដោះស្រាយ ចំណែកឯខ្លួនយកភាពរួចខ្លួនធ្វើមិនដឹងមិនឮ ទៅវិញ ។

នេះជារឿងចំឡែកមួយ ដែលំពុងធ្វើឲ្យមហាជនរង់ចាំមើលថា តើលទ្ធផលចុងក្រោយវាយ៉ាងម៉េច បើមេភូមិមេឃុំគាត់ជាដើម ហេតុស៊ីញ៉េលើពាក្យសុំកាន់កាប់ ឲ្យបុគ្គលអ្នកមានខ្នងបង្អែកជាអ្នកមានអំណាច ជាន់លើដីស្រែពលរដ្ឋបង្កបង្កើនផល រាប់ សិបឆ្នាំ យ៉ាងចឹង ។

ទោះជាយ៉ាងណាក្តី គេហទំព័រខ្លាប៉ុស្តិ៍ រង់ចាំមើលលទ្ធផល នៃដំណើរសាច់រឿងខាងលើនេះ ផ្សាយជូនមហាជនជ្រាបនៅ
ពេលខាងមុខ ៕ប្រភព៖http://www.khlapost.com/Detail/201912581236413
Sponsor