Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

គោយន្តចំនួន៣គ្រឿង ដឹកជញ្ជូនឈើសរុប ជាង៥ម៉ែត្រគូបត្រូវកម្លាំង មន្រ្តីឧស្យានរក្ស ស្រុក សណ្តាន់ចុះបង្ក្រាបបាន!

កំពង់ធំ ÷ មន្រ្តីឧស្យានរក្ស ប្រធានស្នាក់ការបរិស្ថានអូងាវ,ព្រះអាទិត្យនិងស្នាក់ការអូរក្រពើស្រុកសណ្តាន់ ខេត្ត កំពង់ធំ បានសហការគ្នាចុះបង្ក្រាបគោ...

កំពង់ធំ÷ មន្រ្តីឧស្យានរក្ស ប្រធានស្នាក់ការបរិស្ថានអូងាវ,ព្រះអាទិត្យនិងស្នាក់ការអូរក្រពើស្រុកសណ្តាន់ ខេត្ត កំពង់ធំ បានសហការគ្នាចុះបង្ក្រាបគោយន្ដចំនួន០៣គ្រឿង ដឹកជញ្ជូនឈើរឹបអូសឈើបានសរុប ជាង ០៥ ម៉ែតគូប។


សមត្ថកិច្ចមន្រ្តីឧស្យានរក្សស្នាក់ការទាំងបីនេះបានចុះបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង ០២ នឹង ៣០ នាទីថ្ងៃ ពុធ ៨ កើត ខែ មិគសិរ ឆ្នាំ កុរ ឯកសក័ ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឆ្នូ ឆ្នាំ ២០១៩ ខណៈ ឈ្នួញប្រព្រឹត្តទបទល្មើសដឹកឈើយកមកលាក់ទុក នៅចំនុច ត្រពាង់បឹងឡង់ ស្ថិតក្នុងភូមិ បឹង ឃុំ មានរិទ្ធិ ស្រុក សណ្តាន់ ខេត្ត កំពង់ធំ ។


លោក គឹម គង់ ប្រធានស្នាក់ការ អូងាវបាន អោយដឹងថា៖ការចុះបង្ក្រាបនេះបានធ្វើឡើងដោយមានរួមសហការគ្នារវាងលោក កែ គីលីន ប្រធានស្នាក់ការព្រះអាទិត្យ នឹងលោក ហេង សុខឃន ប្រធានស្នាក់ការ អូរក្រពើ និងក្រោមការចង្អុលបញ្ជាពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ។ ជាលទ្ធផលកម្លាំងមន្រ្តីឧស្យានរក្សបង្រ្កាប រឹបអូស បានកាឡេថង ( គោយន្ត កន្រ្តៃ) ចំនួន ៣ គ្រឿង ដោយកាឡេថង ០១ គ្រឿង ដឹកឈើប្រភេទ ម៉ៃតាប់ និងកាឡេថង២គ្រឿងទៀតដឹកឈើឈ្នាប ប្រភេទលេខពីរបាន សរុបឈើទាំងអស់ ជាង ០៥ ម៉ែតគូប ។ ក្រោយពីការបង្ក្រាបបានហើយ កម្លាំង មន្រ្តី ឧស្យានរក្ស ក៏បាននាំឈើទាំងនោះ យកទៅរក្សាទុកនៅស្នាក់ការ អូរងាវ ដើម្បីដោះស្រាយតាម និតិវិធីច្បាប់ ។ ការចុះបង្រ្កាបនេះត្រូវប្រជាពលរដ្ឋនៅមូលដ្ឋានសំដែងការអបអរសាទរហើយសង្ឈឹមថា មន្រ្តីមានសមត្ថកិច្ចទាំងអស់ នឹងបន្តខិតខំបង្រ្កាប បទល្មើសព្រៃឈើអោយបានតឹងរឹងបំផុត ដើម្បីរក្សាព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ អោយបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិតទៅអនាគត់៕
ប្រភព៖ https://www.clip-news.com
Sponsor