Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បង្រ្កាបឡធ្យូង ណែនាំធ្វើកិច្ចសន្យាម្តងរួចហើយនៅឃុំឈូក ឥឡូវម្ចាស់អាជីវកម្មមកធ្វើឡធ្យូងរីកដូចផ្សិត នៅឃុំគោលស្រុកប្រាសាទសំបូរណ៍ ដដែល

(ខេត្តកំពង់ធំ) ៖ឡរធ្យូងជាច្រើនកន្លែង នៅចំនុចក្បែវត្តអន្លង់គង្គ ភូមិបន្ទាយថ្មី ឃុំគោល ស្រុកប្រាសាទសំបូរណ៍ ខេត្ត កំពង់ធំ គេឃើញកំពុងតែដំណើការយ...

(ខេត្តកំពង់ធំ) ៖ឡរធ្យូងជាច្រើនកន្លែង នៅចំនុចក្បែវត្តអន្លង់គង្គ ភូមិបន្ទាយថ្មី ឃុំគោល ស្រុកប្រាសាទសំបូរណ៍ ខេត្ត កំពង់ធំ គេឃើញកំពុងតែដំណើការយ៉ាងរលូនជាមួយគំនរឈើជាច្រើនម៉ែតគូប។ តាមប្រភពពី ប្រជាពលរដ្ឋ រស់នៅទីនោះបានរៀបរាប់ ប្រាប់សារព័ត៌មានយើងនៅថ្ងៃ ចន្ទ័ 6កើត ខែមិកសិរ ឆ្នាំ កុរ ឯកសក័ ព,ស 2563 ត្រូវ ថ្ងៃទី 02 ខែឆ្នូ ឆ្នាំ ២០១៩ថា៖ ឡរធ្យូងទាំងនោះបានបើក ធ្វើអាជីវកម្មយូរណាស់មកហើយ តែអផ្ញាធរមូលដ្ឋានហាក់ដូចជាមើលមិនឃើញទាល់តែសោះ។


លោក ហាក់ សុធី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកប្រាសាទសំបូរណ៍បានប្រាប់សារព័ត៌តាមទូរស័ព្ទថា ចំពោះរឿងឡធ្យូងខាងលើនេះ លោកមិនទាន់បានដឹងនៅឡើយទេ ហើយលោកនឹង ឲ្យកំលាំងទៅចុះពិនិត្យមើល បើវាជាបទល្មើសយើងត្រូវមានវិធានការតាមផ្លូវច្បាប់។


ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើនោះបានអះអាងថា ចំពោះអ្នកធ្វើអាជីវកម្មឡរធ្យូងនៅតំបន់ភូមិបន្ទាយថ្មី ឃុំគោលគឺ ម្ចាស់អជីវកម្ម គឺសុទ្ធតែជាអ្នកមកពី ភូមិ តាអោក ឃុំ ឈូក ស្រុកប្រាសាទសំបូរណ៍ទាំងអស់ ។ គួរំលឹកផងដែរថាកន្លងមក ម្ចាស់អជីវកម្មឡរធ្យូងក្នុងភូមិតាអោកទាំងនោះ គឺត្រូវសមត្ថកិច្ចធ្លាប់បានចុះបង្រ្កាប ណែនាំ នឹងធ្វើកិច្ចសន្យាម្ដងរួចមកហើយ ។ ប្រជាពលរដ្ឋនៅមូលដ្ឋានបានសូមណូមពរដល់មន្រ្តី ជំនាញមេត្តាជួយចុះត្រូតពីនិត្យនៅតំបន់ឡរធ្យូងខាងលើនេះផង បើពុំដូច្នោះទេ ច្បាស់ជារលាយព្រៃឈើអស់ហើយ ព្រោះថា ឡរធ្យូងនិមួយៗ មិនមែនចំណាយឈើអស់តិចនោះទេ គឺចាប់ពី ២៥ ទៅ៣០ ម៉ែតគូបឯណោះ ។
ប្រភព៖ https://www.clip-news.com

Sponsor