Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព័ត៌មានជាតិបែកធ្លាយ ! ក្នុងកងអន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅ បើកលេងល្បែងស៊ីសង បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង

កណ្តាល ៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះបានប្រាប់ CPC NEWS នៅថ្ងៃទី៣ ខែធ្នូ នេះ ថា ស្ទើរតែជារៀងរាល់ថ្ងៃ នៅក្នុងកងអន្តរាគមន៍សង...


កណ្តាល៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះបានប្រាប់ CPC NEWS នៅថ្ងៃទី៣ ខែធ្នូ នេះ ថា ស្ទើរតែជារៀងរាល់ថ្ងៃ នៅក្នុងកងអន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅ បើកលេងល្បែងស៊ីសង បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង ដោយមនុស្សចូលលេងជាច្រើននាក់ ជាពិសេសសុទ្ធតែកងកម្លាំងប្រដាប់អាវុធ ទៀតផង ។ ប្រភពព័ត៌មានដដែល បន្តថា ល្បែងទាំងនេះភ្នាល់មួយដៃមួយដៃ រាប់លានរៀលនិងចាញ់ ឈ្នះ មួយថ្ងៃៗរាប់ម៉ឺនដុល្លារ ដោយបើកលេងចាប់ពីថ្ងៃរសៀល រហូតដល់យប់ជ្រៅ ថែមទៀតផង ។ ម្ចាស់ល្បែងនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបថា មានឈ្មោះ បាន កេង ដែលមានងារជាស្តេចក្រាញ់ខាងបាញ់អាប៉ោង ផងដែរ ។ បើក្រឡេកទៅមើលរថយន្តវិញដែលចូលលេង គឺ សុទ្ធតែស៊េរីទំនើបៗ ពាក់ផ្លាកលេខសុទ្ធតែ “ខេមរភូមិន្ទ” ចតដង្ហែនៅមុខនិងក្បែរកងអន្តរាគមន៍ជាច្រើនគ្រឿង ។


ជុំវិញបញ្ហានេះ CPC NEWS បានព្យាយាមទំនាក់ទំនងទៅកាន់ប៉េអឹមនិងប៉ូលិសក្រុងតាខ្មៅ តែពួកគាត់សុំមិនបញ្ចេញឈ្មោះ និង អះអាងថា ទីតាំងកងអន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅ នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់កងអង្គរក្ស ។ ទន្ទឹមនេះ មជ្ឈដ្ឋានមួយចំនួន សំណូមពរដល់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស មេត្តាជួយបើកការស៊ើបអង្កេត និង ស្រាវជ្រាវ ករណីនេះផង ដែលការបើកលេងល្បែងស៊ីសងបែបនេះ នឹងធ្វើអោយប៉ះពាល់កិត្តិយសដ៏ឧត្តុង្គឧត្តម របស់កងអង្គរក្ស ៕
ប្រភព៖ https://www.media.cpc-news.com
Sponsor