Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រងចាំមើលទាំងអស់គ្នា! ថ្ងៃឆ្លងឆ្នាំ ជាថ្ងៃកំណត់ជោគវាសនារបស់ស្ដ្រីម្នាក់ ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក

ភ្នំពេញ៖  លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំសវនាកា...

ភ្នំពេញ៖ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំសវនាការកាត់ទោសស្ត្រីម្នាក់ ដែលសម្លាប់មិត្តភក្តិកាត់ជាកង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ។ 
ជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវបានតំណាងអយ្យការប្តឹងចោទប្រកាន់ពីបទ ឃាតកម្មគិតទុកមុន ប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនារសៀលនេះ ស្ត្រីជាជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដូចការចោទប្រកាន់របស់តុលាការប្រាកដមែន ព្រោះតែខឹងជនរងគ្រោះទៅទារបំណុលចំនួន ៧០០ដុល្លារ។
គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាប់ចោទឈ្មោះ ស៊ិន សុផល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ តាមបណ្តឹងរបស់កូនស្រីរបស់ជនរងគ្រោះដែលបានបាត់ម្តាយតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
បន្ទាប់ពីបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕



Sponsor