Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជាង​១១ខែក​រណីពស់ពឹសប្រហារជីវិត និ​ងបង្កអោយរងរបួសប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់

ប​​ន្ទាយ​មានជ័យ ៖ ​ ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងមានការព្រួយបារម្ភ និ​ង ភ័យខ្លាចយ៉ាងខ្លាំង ខណៈ​ព​ស់ពឹសចឹកពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់រ...

ប​​ន្ទាយ​មានជ័យ ៖ ​ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងមានការព្រួយបារម្ភ និ​ង ភ័យខ្លាចយ៉ាងខ្លាំង ខណៈ​ព​ស់ពឹសចឹកពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់រងរបួស ​និងស្លាប់ក្នុង រយៈ​ពេល​ជា១១ខែឆ្នាំ២០១៩។
​បើតាមទិន្នន័យមន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទី​រពេ​​ទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេ ក្នុងជាង១១ខែនៃឆ្នាំ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។


លោ​កវេជ្ជបណ្ឌិត ​ចន្ទ ​វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទី​រពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីបានអោយអោយអ្នកសារព័ត៌មានដឹងថា ម​ន្ទី​រពេទ្យមិត្តភា​ព​ក​ម្ពុ​ជា ជប៉ុនករណី ពស់ពឹសចឹកមានចំនួន១៥២នាក់/ស្រី៤៤នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាល។ ក្នុងនោះ អ្នករងគ្រោះច្រើនជាងគេមកពីតំបន់ទំនាបលិចទឹកប៉ែកខាងកើត ​និង​ខាងត្បូង។
​ចំណែកលោកវេជ្ជបណ្ឌិត ​ញ៉ែ​ម ភីរម្យ ប្រធានមន្ទីរ​ពេទ្យ​បង្អែកស្រុកថ្មពួកបានអោយដឹងដែរថា រ​យៈ​ពេ​ល១១ខែឆ្នាំ២០១៩នេះ មានអ្នករងគ្រោះដោយពស់ពឹសចឹកមានចំនួន១៥១នាក់/ស្រី៣៧នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យបាលនៅមន្ទី​រពេ​ទ្យនេះ។​ ក្នុ​ងនោះ អ្នករងគ្រោះភាគច្រើនជាងគេមកពីតំបន់ទីទួល ខ្ពង់រាប និងជួរភ្នំនៅប៉ែកខាងកើត ខាងជើង ​និ​ងខា​ងលិ​ច ។
លោ​កវេជ្ជបណ្ឌិតខាងលើថា ប្រភេទពឹ​សពស់ដែលពស់ចឹកមានប្រភេទហូរឈាម(Hemorahgique) (ដែលធ្វើអោយហូរឈាមខ្យោះរហូតអស់) និងប្រភេទសរសៃប្រសាទ(Neurologique)(ដែលធ្វើអោយងុយដេក ស្ពឹកស្រពន់ វិលមុខ ឈឺក្បាល សន្លប់..) ។ ហើយពស់ចឹក​ ​​ច្រើ​នជាងគឺ ពស់ស្រកាចាស់ ពស់វែកដំបូក ពស់វែកក្របី ពស់ហនុមាន ក្រៅ​ពីនោះ​មាន ពស់ខៀវ ពស់ក្រាយ(ឬពស់ជីជា ឬថ្នាំងអំពៅ)។

​​បើ​តាម​ជនរងគ្រោះ និ​ងបងប្អូនជនរងគ្រោះនៃពស់ចឹក កន្លែងដែលត្រូវពស់ចឹកភាគច្រើននៅមាត់ទឹក ក្នុងព្រៃ វា​លស្រែចម្ការ ក្រោមកណ្តាប់ស្រូវ ក្បែរគំនរមើមដំឡូងមី ក្បែរពាងទឹក ក្នុង​និងក្រៅផ្ទះ ។ល។ ក្រៅពីអ្នករងគ្រោះដោយពស់ចឹកក៏មានជាអ្នកដើររក ​និងចាប់ពស់ អ្នកដើររកកណ្តុរ អ្នកដើររកត្រី រក​​ឈើ។ល។
​លោកវេជ្ជបណ្ឌិត​​ច​ន្ទ វិឌ្ឍីណាវុឌ្ឍ ក៏ដូចជាលោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ បាននិយាយថា អំពីការឆ្លើយតបសង្គ្រោះដោយ ក្រសួងសុខាភិបាលបានទម្លាក់ថ្នាំប្រឆាំងពឹសពស់គ្រប់គ្រាន់មកអោយមន្ទីរពេទ្យទុកសម្រាប់សង្គ្រោះ ​ពិនិត្យនិង ព្យាបាលជនរងគ្រោះធ្វើ​អោ​យពលរដ្ឋដែលរងគ្រោះដោយពស់ចឹកត្រូវបានជួយសង្រ្គោះលើកលែ​ង​តែជនរងគ្រោះដែលរងគ្រោះហើយមិនព្រមមករកសេវាពេទ្យរដ្ឋទាន់ពេលដោយទៅរកគ្រូខ្មែរ។
បញ្ហាដែល​រងគ្រោះពស់ចឹកហើយមិនមករកពេទ្យរដ្ឋទាន់ពេល គ្រូពេទ្យបានព្រមានថា បើមានករណីពស់ចឹក ត្រូវបញ្ជូនមកដល់មន្ទី​រពេ​ទ្យនៅមុន៣ម៉ោង នោះ ការសង្គ្រោះសង្ឃឹមជោគជ័យ។ ហើយចូរចាំថា បើមានករណីពស់ចឹកកុំបញ្ជូនទៅគ្លីនិចឯកជន ព្រោះថ្នាំប្រឆាំងពឹសពស់មានតែនៅមន្ទីរ​ពេទ្យ​រដ្ឋប៉ុណ្ណោះ ៕
ប្រភព៖http://rktnews.com
Sponsor