Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពិធីបើកការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ខ្សែ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ត...

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញើញជាអធិបតីក្នុងពិធីបើក ការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ (អូរឈេីទាល អូរអេម៉ារីអូ អូរសំអាតអូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ) គ្រោងចំណាយថវិកា ប្រមាណ១០ពាន់លានរៀល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរដែនដី ក្រុមជំនាញការ និងភាគីពាក់ព័ន្ធផងដែរ។



ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីផែនការជាយុទ្ធសាស្ត្រជាច្រើនចំនុច ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តន៍បានជោគជ័យ តាមរយៈស្មារតីសាមគ្គីគ្នា ចិត្តគំនិតតែមួយ សកម្មភាពតែមួយ នៅក្នុងទិសដៅដើម្បីសម្រេចបាននូវផែនការប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយល្អសម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមអូរប្រ ឡាយ ឬតំបន់ដីជាប់ប្រឡាយទាំង៥ ទីតាំង សូមចូលរួម ជាមួយអាជ្ញាធរ ថ្នាក់ដឹកនាំ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តាររអូរប្រឡាយ ទឹកកខ្វក់ ចំនួន៥ខ្សែ (អូរឈេីទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ និងអូរស្ពានឆេះ) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានភាពជោគជ័យ ដើម្បីរំដោះទឹកកខ្វក់ចេញ ពិសេសរំដោះទឹកជំនន់ នៅរដូវវស្សាអោយបានទាន់ពេលវេលា។ ហើយបើប្រឡាយអូរមិនបានស្តារតាមការកំណត់នោះទេ ពិតណាស់ថា ទឹកជំនន់នឹងកើតមានយ៉ាងពិតប្រាកដនៅរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។ សូមជម្រាបជូនថានៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា៖ នឹងកើនឡើងដល់៤៧០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤០០០ ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាលកំពុងគិតគូរ លើវិធានការដោះស្រាយ បញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។


ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីសារសំខាន់នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើងបាន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង ដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ៕
ប្រភព៖ https://www.svs-news.com
Sponsor