Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

៣យប់៤ថ្ងៃ ឆ្លងចំនួន៤ខេត្ត ទម្រាំប្រមាញ់បានមេក្លោងទទួលផលចោរកម្មខណៈបក្សពួក៣នាក់ចូលគុកព្រៃស

ភ្នំពេញ ៖ លោករវសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថាកំលាំងនគរបាលផ្នែកជំនាញ ខណ្ឌដែលជាម្ចាស់ករណី បានសហការជាមួយនាយកដ្ឋាន...

ភ្នំពេញ ៖ លោករវសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថាកំលាំងនគរបាលផ្នែកជំនាញ ខណ្ឌដែលជាម្ចាស់ករណី បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ ក្រសួងមហាផ្ទៃ តាមប្រមាញ់ស្រាវជ្រាវជនសង្ស័យឈ្មោះវ៉ាន់ សាវឿន ដែលជាអ្នក សមគំនិត និងទទួលផលចោរកម្ម ខណៈ ជនសង្ស័យខាងលើបានរត់លាក់ខ្លួននៅឯខេត្តព្រៃវែង ទើបកំលាំងសហការតាមទៅទីកន្លែងជនសង្ស័យលាក់ខ្លួនប៉ុន្តែជនសង្ស័យបានបន្តទៅខេត្តស្វាយរៀង និងបន្តរត់គេចពីសមត្ថកិច្ចរហូតឆ្លងកាត់ខេត្តក្រចេះ ទីបំផុតក៏ឃាត់ខ្លួនបានជនសង្ស័យនៅក្នុងព្រៃនៅឯខេត្តស្ទឹងត្រែង។


ប្រភពដដែលបានអោយដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកំលាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូមានស្រុកកំណើត ភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។មានទីលំនៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ដោយឡែកជនរងគ្រោះឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយសមត្ថកិច្ចនគរបាលយើងធ្វើការស្រាវជ្រាវធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់។១-ឈ្មោះមួន ភីរ័ក្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ មានទីលំនៅភូមិកន្ទោកជើងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។២ឈ្មោះ គង់ ប៊ុនសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងគល់។៣. ឈ្មោះ​ កែវ សុភាព ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។និងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ.លេខម៉ាស៊ីន5381649ពាក់ស្លាកលេខភ្នំពេញ1HI-0319(បានប្រគល់អោយជនរងគ្រោះឈ្មោះ គា សុផារ៉ា) ។


ក្រោយពីធ្វើការសាកសួរជនសង្ស័យ វ៉ាន់ សាវឿន បានឆ្លើយសារភាពថារូបខ្លួនពិតជាបានសមគំនិត និងទិញម៉ូតូពីជនសង្ស័យឈ្មោះគង់ ប៊ុនសី_ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ http://www.bbn-tv.cc
Sponsor