Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

យុវជន​អបរំ​បន្សាប​គ្រឿងញៀន​ នៅ​មណ្ឌល​ភ្នំ​បាក់​ពុល​អាហារ​កើន​ដល់​ជាង​១៧០​នាក់​,​ស្លាប់​១​នាក់​

​បន្ទាយ​មាន​ជ័យ​ ៖​ កើន​ដល់​ជាង​១៧០​នាក់​,​ស្លាប់​១​នាក់​ ហើយ​យុវជន​អបរំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ ស្ថិត​នៅ​ភូមិ​ភ្នំ​ប...

​បន្ទាយ​មាន​ជ័យ​៖​ កើន​ដល់​ជាង​១៧០​នាក់​,​ស្លាប់​១​នាក់​ ហើយ​យុវជន​អបរំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ ស្ថិត​នៅ​ភូមិ​ភ្នំ​បាក់​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដោយសារ​ពុល​អាហារ​តាំងពី​ព្រឹក​ដល់​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​ឆ្នូ​ ឆ្នាំ​២០១៩​។​


​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​៖​ យុវជន​ យុវនារី​ ដែល​ទៅ​ទទួល​បន្សាប​ផ្តាច់​សារធាតុ​ញៀន​នៅ​ជីវិត​ថ្មី​ភ្នំ​បាក់​ ដែល​ពុល​ផ្លែ​ត្រសក់​ និង​អាហារ​បាន​កើន​ពី​ចំនួន​៦០​នាក់​/​ស្រី​១៣​នាក់​ នៅ​ពេល​ព្រឹក​ ហើយ​កើន​ដល់​ជាង​១៧០​នាក់​ (​ក្នុង​ចំណោម​អ្នក​អប់រំ​បន្សាប​ជាង​៨០០​នាក់​)​ ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ ក្រុង​សេរី​សោភ័ណ​ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ ជប៉ុន​ មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​ និង​មួយ​ចំនួន​ទៀត​ រក្សា​ទុក​ពិនិត្យ​ ព្យាបាល​នៅ​ក្នុង​មណ្ឌល​តែ​ម្តង​។​


​យោង​តាម​មន្ត្រី​ប្រចាំការ​មណ្ឌល​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ យុវជន​ យុវនារី​ទទួល​បន្សាប​សារធាតុ​ញៀន​បាន​នាំ​គ្នា​ដក់​យក​ផ្លែ​ត្រសក់​ខ្ចី​ពី​ថង់​ប្លា​ស្ទិ​ចម​ក​ហូប​ដូច​សព្វមួយដង​។​ ​ត្រសក់​នោះ​ជា​ផលិតផល​វៀតណាម​ដែល​ម៉ូយ​បោះ​ដុំ​បាន​ដឹក​ចែកចាយ​ពី​ខេត្តបាត់ដំបង​ទៅ​ផ្សារ​ហ៊ុយ​ ឡេ​ង​ ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ជា​អំណោយ​របស់​សប្បុរសជន​ ហើយ​ផ្គត់ផ្គង់​ដល់​មណ្ឌល​ជា​ប្រចាំ​សម្រាប់​ធ្វើ​ម្ហូប​អោយ​យុវជន​ យុវនារី​ហូប​រាល់ថ្ងៃ​។​ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ នៅ​ពេល​គេ​បញ្ជូន​ដែល​បង្ក​ទៅ​ជា​ពុល​ទៅ​វិញ​។​


​លោក​អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​និង​នៅ​ប្រចាំ​ដោះស្រាយ​បញ្ហា​នេះ​ ហើយ​មាន​ប្រសាសន៍​ថា​ស្ថានភាព​ជន​រង​គ្រោះ​ពុល​ចំណីអាហារ​នេះ​អាច​គ្រប់គ្រង​បាន​។​ ​មក​ទល់​យប់​ថ្ងៃ​ទី​១​ខែធ្នូ​ បើ​តាម​គ្រូពេទ្យ​និង​លោក​ហេង​ គឹ​ម​ស៊​ត​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​សារព័ត៌មាន​ថា​៖​ ជន​រង​គ្រោះ​បាន​ធូរស្រាល​បណ្តើ​រហើយ​។​ អ្នកជំងឺ​មាន​អាក្កា​រៈ​ក្អួតចង្អោរ​ រាគ​រូស​ វិលមុខ​ ទន់​សន្លាក់​ដៃជើង​ ជាដើម​។​ ហើយ​អ្នក​សង្គ្រោះ​បានអោយ​ខ្លឹម​ស​ ស្ករស​និង​បន្តោង​សេរ៉ូម​ ៕
 ប្រភព https://phnompenhtimes.com.kh
Sponsor