Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​

(ខេត្ត​កែប​)៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ស្ត្រី​អ្នករួមដំណើរ បាន​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ប...

(ខេត្ត​កែប​)៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ស្ត្រី​អ្នករួមដំណើរ បាន​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ នៅលើ​កំណាត់​ផ្លូវ​លេខ​១៣.៣២ នៃ​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។​



​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០៥​នាទី​យប់ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងជើង​ស្ថានីយ៍​ប្រេង​តេលា ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​


​លោក​វរសេនីយ៍ឯក តូ​វ សុវណ្ណ អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក FRONTIER ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6285 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បើក​ជែង​យានយន្ត​មួយគ្រឿង​ស្រប​ទិស​គ្នា ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក NVX ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 68H1-15363 ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាស​គ្នា​) រួច​ហើយ​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​គេចខ្លួន​បាត់​ស្រមោល​ភ្លាមៗ​។​ ​លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ មានឈ្មោះ ង៉ែ វិចិត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងផ្សារដែក​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប និង​អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ មានឈ្មោះ អ៊ូ គន្ធា អាយុ​៣៣​ឆ្នាំ រស់នៅ​ជាមួយគ្នា បាន​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្អីរពេទ្យ​ប្រទេស​វៀតណាម​។​


​បច្ចុប្បន្ន​មធ្យោបាយ​ពាក់ព័ន្ធ សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
 ប្រភព៖ http://k-esan.com
Sponsor