Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នាំ​ខ្លួនជនសង្ស័យ​ប្រើ​កាំបិត​ខ្វែវ​ប្លន់​ម៉ូតូ​មក​បង្ហាញ​វត្ថុ​តាង​បទល្មើស!

នាំ​ខ្លួនជនសង្ស័យ​ប្រើ​កាំបិត​ខ្វែវ​ប្លន់​ម៉ូតូ​មក​បង្ហាញ​វត្ថុ​តាង​បទល្មើស! ឧត្ដរមានជ័យ ​ ៖ ​ ​កម្លាំង​ អាវុធហត្ថ ស្រុក​អន្លង់វែង ​​នៅ​...

នាំ​ខ្លួនជនសង្ស័យ​ប្រើ​កាំបិត​ខ្វែវ​ប្លន់​ម៉ូតូ​មក​បង្ហាញ​វត្ថុ​តាង​បទល្មើស!

ឧត្ដរមានជ័យ​ ៖ ​ ​កម្លាំង​ អាវុធហត្ថ ស្រុក​អន្លង់វែង ​​នៅ​ព្រឹក​ ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៩​​នេះ​ បាន​នាំ​ខ្លួន ជនសង្ស័យ​ម្នាក់ ​
ដែល​ធ្វើ​សកម្មភាព​(​ប្លន់​)​ ​ម៉ូតូ​កន្លង​មក ​យក​ទៅ​ចង្អុល​បង្ហាញ​វត្ថុតាង​បទល្មើស ​ដែល​ខ្លួន​យក​ទៅ​លាក់​នោះ។
ប្រភព​ព័ត៌មាន​ពី​​អាវុធហត្ថ​ស្រុក​អន្លង់វែង ​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ ​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍​ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ បាន​នាំ​ខ្លួន ជនសង្ស័យ​​ ឈ្មោះ មឿ​ន នឿន ​អាយុ​៣០​ឆ្នាំ ដែល​សមត្ថកិច្ច អហ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​០៣២ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ឲ្យ​ទៅ​ចង្អុល​បង្ហាញ​វត្ថុ​តាង​បទល្មើស​មាន​(​កាំបិត​)​ ពេល​ធ្វើ​សកម្មភាព​(​ប្លន់​)​ ហើយ​យក​លាក់​ទុក​នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង និង សម្ភារៈ​ម៉ូតូ ​ក្រោយពី​ធ្វើ​សកម្មភាព​ដោះ​ទុកចោល​រួមមាន កន្ត្រក ម៉ា​រ៉ា​វេន កាង​មុខក្រោយ នៅ​ចំណុច​ភូមិ​អូរ​តា​ម៉េង ឃុំ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។
ប្រភព​បន្ត​ថា ​នៅ​វេលា​ម៉ោង​១២និង​០០​នា​ទី ថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ​២០១៩​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ស្រុក​អន្លង់វែង ​បា​ន​បញ្ជូន​ជនជាប់សង្ស័យ​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ កាលពី​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៣​និង​៣០​នាទី ​នៅ​ចំណុច​ស្ពាន​អូរ​ជីក ភូមិ​ទួលប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ទៅកាន់​កង​រាជ​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដើម្បី​ចាត់ការ​​បញ្ជូន​បន្ត​ទៅ​តុលាការ៕
ប្រភព ៖http://www.bpn-news.com/?p=17075
Sponsor