Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

លោតចុះពីម៉ូតូ រត់យកព្រះអាយុសិន! រថយន្ត​កុងទីន័រ​ ឡេីង​ស្ពាន​ច្បារអំពៅ​មិន​រួច ស្រាប់តែ​រអិល​ថយក្រោយ បុក​កិន​ម៉ូតូ​២គ្រឿង​

រាធានីភ្នំពេញ​ ៖ រថយន្តសណ្ដោង​កុងទីន័រ​មួយគ្រឿង​ ធ្វើ​ដំណេីរឡេីង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ដល់​ពាក់​កណ្តាល​ស្ពាន​ មិន​ដឹង​ជា​រថយន្ត​មាន​បញ្ហ...

រាធានីភ្នំពេញ​ ៖ រថយន្តសណ្ដោង​កុងទីន័រ​មួយគ្រឿង​ ធ្វើ​ដំណេីរឡេីង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ដល់​ពាក់​កណ្តាល​ស្ពាន​ មិន​ដឹង​ជា​រថយន្ត​មាន​បញ្ហារ​អ្វី​ទេ​ ស្រាប់​តែ​រអិល​ថយក្រោយ​វិញ​យ៉ាង​ កាច់​ក្បាល​រថយន្ត​ត្រលប់​កៀប​ជាប់​នឹង​ទូរ​កុង​ទី​ន័​ នឹង​កិន​ម៉ូតូ​២គ្រឿង​ បណ្តាល​អោយ​រងការ​ខូចខាត​ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រងរបួស​។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាល​ពី​វេលា​ម៉ោង​០២:១៥នាទី​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​២៩​ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ នៅចំនុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ (ហៅស្ពានច្បារអំពៅថ្មី) ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។


ប្រភពព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​រងគ្រោះ​ ឈ្មោះ​ លី​ សុខា​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​ចុង​ភៅ​ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ បាន​ប្រាប់​អោយ​ដឹង​ថា​ មុន​ពេលកើត​ហេតុ​ គាត់​កំពុង​ជិះ​ម៉ូតូ​គាត់​ម៉ាក​ Zoomer-X ពណ៌​ក្រហម​លាយ​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1GG-3270 ហេីយ​ក៏​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ ស្មាស​រ៉េវ៉ូ​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​កណ្តាល​1D-7153 បេីក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​រថយន្ដ​កុងទីន័រ​ ទិសដៅ​ពី​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​ ឡេីង​ទៅ​ខាង​ច្បារអំពៅ​ ខណៈ​ពេល​ធ្វើ​ដំណើរ​ ដល់​ពាក់​កណ្តាល​ស្ពាន​ មិន​ដឹង​ថា​រថយន្ត​កុងទីន័រ​នោះ​ មាន​បញ្ហារ​អ្វី​នោះ​ទេ​ ស្រាប់​តែ​រថយន្ត​នោះ​ រអិល​ថយក្រោយ​វិញ​យ៉ាង​លឿន វិលក្បាល​ត្រលប់​ក្រោយ​កៀប​ជាប់​នឹង​ទូរ​កុង​តឺន័​​ ធ្វើ​អោយ​ពួក​គាត់​ភ័យ​ស្លន់​ស្លោ​រ​ លោត​ចុះ​ពី​លេី​ម៉ូតូ​ រត់​យក​ ព្រះអាយុ​ ក៏​ត្រូវ​រថយន្ត​កុងទីន័រ​នោះ​កិន​ជាប់​ម៉ូតូ​ZoomerX កៀប​ជាប់​ក្រោម​រថយន្តរងការខូចខាតយ៉ាង​ដំណំ ចំណែកម៉ូតូ​ស្មាស់​ កិន​ជាប់​ ខូចខាតអស់មួយ​កំណាត់​មុខ​ ភ្លាមៗ​បន្ទាប់​ពី​បង្ក​ហេតុ​ តៃកុង​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួនទៅណា​បាត់​ស្រមោល​តែម្ដង​ ទេីបបង្កការភ្ញាក់ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណេីរ​ឆ្លងកាត់កន្លែងកេីតហេតុខាងលេី​ បានរាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋាន​ចុះមកកន្លែងកើតហេតុ​ផងដែរ​។


បេីតាមសម្ដីសមត្ថកិច្ចផ្នែកវាស់វែង​ចរាចរណ៍​ខណ្ឌមានជ័យ​ ក៏បានអោយដឹងដែរថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​​បង្ក​ឡើង​ដោយ​រថយន្ត​សណ្តោង​ទូុរកុង​ទី​ន័​រ​ មួយគ្រឿង​ ម៉ាក​ NISSAN DIESEL ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​3B-1809 បេីក​បរ​ដោយ​តៃកុង​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​បង្ក​ហេតុ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ​សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ បានចុះមកជួយសម្រួលចរាចរណ៍​ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ការិយាល័យចរាចរណ៍ជេីងគោក​ក្រុង​ អោយចុះមក​វាស់វែង​ តែដោយសារមិន​មាន​អ្នក​រងរបួស​ ក៏មានបុរសម្នាក់​បេីករថយន្ត​កាម៉ារី​មួយគ្រឿង​ មកដល់កន្លែងកេីតហេតុ​ ហេីយប្រាប់ថាជាតំណាង​ខាង​រថយន្ត​បង្ក​ចេញ​មុខ​មក​ដោះស្រាយ​សង​សំណង​ទៅ​ជន​រងគ្រោះ​តាម​ទំហំ​នៃ​ការ​ខូចខាត​ម៉ូតូ​ ដេីម្បីបញ្ចប់រឿង​ មិនរំខានសមត្ថកិច្ចការិយាល័យចរាចរណ៍​ក្រុង​ ចុះមកវាស់វែងទៀតឡេីយ​ ៕
 ប្រភព៖ ​https://www.tnb-news.com

Sponsor