Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ថ្នាំញៀនប្រហែល១០គីឡូ​ និនជនជាតិវៀតណាម៤នាក់​ ត្រូវនគរបាលបង្ក្រាប

ភ្នំពេញ​៖​ ជនជាតិវៀតណាម៤នាក់​ រួមជាមួយថ្នាំញៀនចំនួន១០គីឡូក្រាម​ ត្រូវកម្លាំង​នគរបាលនៃអធិការដ្ឋានបឹងកេង​ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿង...

ភ្នំពេញ​៖​ ជនជាតិវៀតណាម៤នាក់​ រួមជាមួយថ្នាំញៀនចំនួន១០គីឡូក្រាម​ ត្រូវកម្លាំង​នគរបាលនៃអធិការដ្ឋានបឹងកេង​ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣)​ ឃាត់ខ្លួន។
ប្រតិបត្តិការ​ខាងលេីបានធ្វេីឡេីងកាលពីថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលាម៉ោង២៣នឹង៥០នាទី​ នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ខណ្ឌបឹងកេងកង​ មុខរបរគ្មាន,​ ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន,​ ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា​តិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន​ និងទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣​ ក្រុម២៣ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន។
វត្ថុតាងចាប់យករួមមាន៖​ ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល១០គីឡូក្រាម ( ១០កញ្ចប់),​ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។ ផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន។
បច្ចុប្បន្នជនសង្ស័យទាំងបួន រួមនឹងវត្តុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរបន្ត​៕



Sponsor