Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​​ថ្កោល​ទោសទាហានវៀតណាម​និង​ទាមទារ​ឲ្យ​មានការ​ស៊ើ​បអង្កេត​សាកសព​​​​យុវជន​ដែល​បានស្លាប់

បន្ទាប់​ពី​យុវ​ជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​​ដែល​ចូល​បម្រើ​នៅក្នុង​ជួរ​កង​ទ័ព​នៃ​របប​កុម្មុយនិស្ត​វៀតណាម​ត្រូវ​បាន​ស្លាប់​នៅថ្ងៃ​២៩​ខែ​វិច្...

បន្ទាប់​ពី​យុវ​ជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​​ដែល​ចូល​បម្រើ​នៅក្នុង​ជួរ​កង​ទ័ព​នៃ​របប​កុម្មុយនិស្ត​វៀតណាម​ត្រូវ​បាន​ស្លាប់​នៅថ្ងៃ​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ។នៅ​ថ្ងៃ​សៅរ៍នេះពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោល​ទោស​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ការ​ស្លាប់​របស់​យុវជន​ខ្មែរ​កម្ពុជា​នៅ​ក្នុង​បន្ទាយ​ទាហានវៀតណាម​បែប​អាថ៌​កំបាំង​នេះ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​សង្ស័យ​ថាមក​ពី​ការ​ធ្វើ​ទារុណ​កម្ម​។​ដោយ​គ្មាន​អាជ្ញាធរវៀតណាម​បញ្ជាក់​ពី​មូលហេតុ​​ច្បាស់​លាស់​នៃ​ការ​ស្លាប់​របស់យុវជន វិន​ ជុង​ (Huynh​ Chung​) នៅក្នុង​បន្ទាយទាហាននោះ ក្រុម​គ្រួសារ​សព និង​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហានវៀតណាម​ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​និង​បកស្រាយ​ឲ្យបាន​ច្បាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​។បើតាម​សារព័ត៌មាន​ព្រៃ​នគរ សាកសព​​របស់​យុវជន​ខ្មែរ​ក្រោម​នេះគឺមានស្នាម​ជាំ​នៅ​លើ​ខ្លួន​ ដែល​ក្រុម​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ សង្ស័យ​ថា​ យុវជន​រូប​នេះ​ អាច​ត្រូវ​គេ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​។បើតាម​សារព័ត៌មាន​ដដែល ក្រោយ​ការ​ស្លាប់របស់​យុវជន​ខ្មែរក្រោម​នៅឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ឬភាសា​វៀតណាម​​ហៅថា​ ភូមិ​ Huong​ Phu​ C ឃុំ​ Da​ Loc​ ស្រុក​ Chau​ Thanh​ ខេត្ត​ Tra​ Vinh​ ដោយ​អាថ៌កំបាំង​នេះ ​ក្រុមទាហាន​វៀតណាម​បាន​យក​សាកសព​យុវជននោះ​ទៅ​វះ​ជាច្រើន​កន្លែង​ ដោយ​មិនបាន​ផ្ដល់​ដំណឹង​ជាមុន​ដល់​ក្រុម​គ្រួសារ​សព​ឡើយ​។


បន្ទាប់ពី​បាន​វះ​រួច​ សាកសព​យុវជន​ខ្មែរក្រោម​រូប​នេះ​បាន​បញ្ជូន​សង​មក​គ្រួសារ​វិញ​នៅ​ថ្ងៃ​ដដែល​។ដោយមាន​ក្រុមទាហាន​ និង​ នគ​រ​បាល​វៀតណាម​ជាច្រើន​មកដល់​ផ្ទះ​ដើម្បី​បំភ្លឺ​ករណី​ស្លាប់​ដោយ​ចម្រូងចម្រាស​នេះ​ ។បើ​​តាម​វីដេអូ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Facebook​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បាន​បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​បានចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​វៀតណាម​ថា​ ហេតុអ្វី​សមត្ថកិច្ច​ហ៊ាន​យក​សព​ទៅ​វះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ដាយឪពុក​សព​និង​ថា​ហេតុអ្វី​សមត្ថកិច្ច​មិន​ផ្ដល់​ដំណឹង​​អំពី​ការ​ស្លាប់​មកដល់​ក្រុម​គ្រួសារ​សពជាដើម។ តំណាង​នគរបាល​វៀតណាម​​បាន​ឆ្លើយ​ថា​ គេ​មិន​ហ៊ាន​ផ្ដល់​ដំណឹងពី​​ករណី​ស្លាប់​នេះ​ភ្លាម​ៗដល់​ក្រុម​គ្រួសារ​បាន​ទេ​ ព្រោះ​ខ្លាច​នឹង​មានការ​តត់​ស្លុត​ ទើប​គេសម្រេច​ផ្ដល់​ដំណឹង​ជាដំបូង​ថា​ យុវជន​ វិញ​ ជុង​ បែរជាឈឺ​រហូតដល់​ស្លាប់ទៅវិញ​។ បើតាមតំណាង​នគរបាលវៀតណាម​ គេ​នឹង​ពិនិត្យមើល​នូវ​លក្ខ​ខណ្ឌ​ផ្សេង​ៗក្នុង​ការ​ផ្ដល់​ជា​សំណង​ដល់​គ្រួសារ​សព​ទៅតាមច្បាប់​នៃ​ប្រទេស​វៀតណាម​។ ប៉ុន្តែករណី​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​យុវជន​ខ្មែរក្រោម​វិញ​ ជុង​នេះ​ ត្រូវ​បាន​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ចែករំលែក​ ពី​ម្នាក់​ទៅ​ម្នាក់​ និង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​វៀតណាម​ ដែល​គេសង្ស័យថា ​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លាប់​៕
ប្រភព៖ http://hunggarnews.com/
Sponsor