Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពិតជាមិនខ្លាចច្បាប់មែន! លោកឧកញ៉ា ភឺន ផល្លា នាំបក្ខពួក ជិះសុទ្ធតែឡាន ខ.ម ចូលទៅកាន់ទីតាំងដីមួយកន្លែង ដោយបានប្រើហិងហ្សា ដាក់ប្រជាពលរដ្ឋទៀតផង

ភ្នំពេញ ៖ លោកឧកញ៉ា ភឺន ផល្លា ដែលត្រូវបានគេស្គាល់ថាជាឧកញ៉ាស៊ីដី សំបូរដោយរឿងអាស្រូវពាក់ព័ន្ធនឹងជំលោះដីធ្លីនោះ ត្រូវបានប្រជាពលរដ្ឋ ម្នាក់ប្ដឹងទ...

ភ្នំពេញ ៖ លោកឧកញ៉ា ភឺន ផល្លា ដែលត្រូវបានគេស្គាល់ថាជាឧកញ៉ាស៊ីដី សំបូរដោយរឿងអាស្រូវពាក់ព័ន្ធនឹងជំលោះដីធ្លីនោះ ត្រូវបានប្រជាពលរដ្ឋ ម្នាក់ប្ដឹងទៅលោកឧត្ដមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទ”ប៉ុនប៉ងឃាតកម្ម, ហឹង្សាចេតនា ដោយមានស្ថានទម្ងន់,ប្រើប្រាស់អាវុធខុសច្បាប់,គំរាមកំហែងថានឹងសំលាប់” ដែលជាបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះយុន សត្យា ភេទប្រុស មានទីលំនៅនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ឈ្មោះ ភឺន ផល្លា និងបក្សពួកជាច្រើននាក់ បានចូលក្នុងបរិវេណដីរបស់ឈ្មោះយស ម៉ាលីណា មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយបានស្រែកសម្លុតគំរាមកំហែង ដល់ឈ្មោះយុន សត្យា ដែលជាអ្នកមើលថែដីឲ្យឈ្មោះយស ម៉ាលីណា អោយឈប់ធ្វើសកម្មភាពការងារ និងត្រូវចាកចេញពីទីតាំងដីនេះជាបន្ទាន់ បើមិនធ្វើតាមការបញ្ជានោះ ប្រយ័ត្នមានបញ្ហាជាមួយខ្លួន(បុគ្គលភឺន ផល្លា) ពីព្រោះខ្លួនមានកំលាំងបក្សពួកចំនួនប្រហែល១០០០នាក់ ដែលបានដាក់បង្កប់នៅជិតទីតាំងដីស្រាប់។ ភ្លាមនោះឈ្មោះយុន សត្យា មិនព្រមធ្វើតាមការបញ្ជារបស់ឈ្មោះភឺន ផល្លានេះទេ ពីព្រោះយុន សត្យាមិនដែលស្គាល់ឈ្មោះភឺន ផល្លា ជាហេតុធ្វើឲ្យឈ្មោះភឺន ផល្លាខឹងសម្បារជាមួយឈ្មោះយុន សត្យាជាខ្លាំង ដោយបានចាកចេញទាំងកំហឹង និងគុំគួនលើឈ្មោះយុន សត្យា។


ប្រភពពាក្យបណ្ដឹងដដែល បានឲ្យដឹងបន្ត ថា លុះដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៤:៣០នាទីរសៀល ខណៈពេលឈ្មោះយុន សត្យា និងកម្មករកំពុងសាងសង់រោងឈើក្នុងបរិវេណដីរបស់ឈ្មោះយស ម៉ាលី ណាខាងលើ ស្រាប់មានឈ្មោះភឺន ផល្លា និងឈ្មោះហែម រិទ្ធី ជានាយករងរដ្ឋបាលខណ្ឌ ព្រែកព្នៅ បាននាំបក្សពួកជាច្រើនានាក់ ប្រដាប់ដោយកាំភ្លើងខ្លី បើកឡានពាក់ស្លាកលេខ ខ.ម ជា ច្រើនគ្រឿង សម្រុកចូលក្នុងបរិវេណទីតាំងដីរបស់ឈ្មោះយស ម៉ាលីណាទាំងកម្រោល ដោយគ្មានការ អនុញ្ញាត ហើយបានស្រែកសម្លុតគំរាមកំហែង ដល់ឈ្មោះយុន សត្យាជាថ្មីម្ដងទៀត ដោយឈ្មោះយុន សត្យាពុំព្រមធ្វើតាមការបញ្ជានេះ ស្រាប់តែឈ្មោះភឺន ផល្លា បានវាយឈ្មោះយុន សត្យាជាច្រើនដៃ មានបំណងដកហូតទូរសព្ទ័ដែលយុន សត្យាបានថតរូបសកម្មភាពសម្រុកចូលក្នុងដីដែលខ្លួនចាំ។ ស្របពេលជាមួយគ្នានេះបក្សពួករបស់ឈ្មោះភឺន ផល្លា ជាច្រើននាក់បាន រត់ដេញចាប់ ឈ្មោះយុន សត្យា និងកម្មករដ៏ទៃទៀត ព្រមទាំងគំរាមបាញ់ផងដែរ។


ពាក្យបណ្ដឹងរបស់ឈ្មោះយុន សត្យា បានបញ្ជាក់ ថា សកម្មភាព ពាក្យសំដី និងទង្វើទាំងអស់ខាងលើ របស់ឈ្មោះភឺន ផល្លា និងបក្សពួកប្រៀបដូចជាក្រុមជនទុច្ចរិតប្រើប្រាស់អាវុធ(កាំភ្លើង) គំរាមសំលាប់ ព្រោះឈ្មោះយុន សត្យា មិនស្ដាប់តាមបញ្ជារបស់ពួកគេ។ អំពើនេះមានលក្ខណៈសាហាវព្រៃផ្សៃបំផុត ដែលផ្ទុយនឹងច្បាប់រដ្ឋ ប្រព្រឹត្តដោយអ្នកមានអំណាច យសសក្តិ និងមានធនធាន បំពានលើ ប្រជាពលរដ្ឋស្លូតត្រង់ជាហេតុធ្វើឲ្យឈ្មោះយុន សត្យា មានការភិតភ័យយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ខ្លួន ប្រសិនបើមានវត្តមានរបស់ឈ្មោះភឺន ផល្លា និងបក្សពួកជាថ្មីម្ដងទៀត។ ប្រជាពលរដ្ឋឈ្មោះយុន សត្យា បានស្នើទៅលោកឧត្ដមសេនី យ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ឲ្យខ្លួនផង ព្រោះនេះជាទង្វើព្រៃផ្សៃជាទីបំផុត។


ជាមួយគ្នានេះឈ្មោះយស ម៉ាលីណា ជាម្ចាស់ដីដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះ ក៏បានដាក់ពាក្យបណ្ដឹងទៅលោកឧត្ដមសេនីយ៍ឯករ័ត្ន ស្រ៊ាង ដើម្បីប្ដឹងឈ្មោះភឺន ផល្លា និងបក្សពួកនេះ ពីបទ”រំលោភលើលំនៅឋានដោយមានស្ថានទម្ងន់ទោស និងប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត”ផង។ បើតាមប្រភពព័ត៌មានម្ចាស់ដី បានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកយាមដីរបស់ខ្លួន បានរត់ចេញអស់ រីឯឈ្មោះភឺន ផល្លា និងបក្សពួកនៅបន្តគ្រប់គ្រងទីតាំងដី។ ក្រោយមកខ្លួនបានប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានចាប់ខ្លួនបក្សពួកភឺន ផល្លា ចំនួន៥នាក់ និងរថយន្ត៣គ្រឿង ដោយក្នុងនោះ២ គ្រឿងពាក់ស្លាកលេខខ.ម។


ដោយឡែកបុគ្គលឈ្មោះភឺន ផល្លា បានរត់គេចខ្លួនដោយមានបក្សពួកផ្សេងទៀត មករំដោះចេញពីទីតាំងដីកើតហេតុ ដោយយករថយន្តប្រើប្រាស់ស្លាកលេខខ.ម មកដឹកបុគ្គលឈ្មោះភឺន ផល្លារូបនេះចេញទៅ។ ម្ចាស់ខាងលើក៏ដូចជាអ្នកចាំដីដែលរងការគំរាមកំហែង ពីបុគ្គលឈ្មោះភឺន ផល្លា និងបក្សពួក ស្នើសុំឲ្យសមត្ថកិច្ច និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានតាមច្បាប់ទៅលើបុគ្គលនេះដើម្បីកុំឲ្យពួកគេប្រព្រឹត្តបែបនេះតទៅទៀត។ បន្ថែមពីលើនេះមជ្ឈដ្ឋានមួយចំនួន នៅមានចម្ងល់ថា តើបុគ្គលឈ្មោះភឺន ផល្លានេះ មានតួនាទីអ្វីឲ្យពិតប្រាកដ ព្រោះថាបុគ្គលនេះ ត្រូវបានគេល្បីថាមានងារជាឧកញ៉ាផង មានឈ្មោះជាមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយផងនោះ ខណៈដែលសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យមន្ត្រីយោធាជ្រើសរើសយកមុខងារតែមួយ ក្នុងចំណោមមុខងារទំាង២នេះ មានន័យថា បើជ្រើសរើសងារជាឧកញ៉ា ត្រូវបោះបង់តួនាទីជាមន្ត្រីយោធា ឬជ្រើសរើសតួនាទីជាមន្ត្រីយោធា ត្រូវបោះបង់ងារជាឧកញ៉ា។ មួយវិញទៀតបុគ្គលនេះ អាងលើអ្វីទើបបានជាហ៊ានប្រើប្រាស់រថយន្តស្លាកលេខខ.ម ព្រមទាំងប្រដាប់ដោយអាវុធ សម្រុកចូលដីគេបែបនេះ? ដោយឡែកតើកងប្រជាការពារខណ្ឌព្រែកព្នៅ អនុវត្តត្រឹមត្រូវដែររឺទេ ក្នុងការបើកផ្លូវឲ្យជនទាំងនេះប្រព្រឹត្តិល្មើស ដោយគ្មានពាក្យបណ្តឹង និងមានការជូនដំណឹង ជាលាយលក្ខ័អក្សរ ជូនដល់ភាគីម្ខាងទៀត ដែលមានឈ្មោះជាម្ចាស់ដីស្របច្បាប់? គួររំលឹកដែរថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសថា កងកម្លាំងយោធាមិនត្រូវពាក់ព័ន្ធបញ្ហាដីធ្លីជាដាច់ខាត ជាពិសេសមិនប្រើប្រាស់កម្លាំងយោធា និងសម្ភារៈរបស់កង ទ័ព ក្នុងការអនុវត្តបញ្ហាដីធ្លីនេះតែម្ដង៕
ប្រភព៖ https://kohreport.com
Sponsor