Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មូលនិធិជនពិការ(ម.ជ.ព.) បានបើកសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០១៩

ខេត្តសៀមរាប៖ ព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិជនពិការ(ម.ជ.ព.) បានបើកសន្និបាតបូកស...

ខេត្តសៀមរាប៖ ព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិជនពិការ(ម.ជ.ព.) បានបើកសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកសមាជិការក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ អង្គភាពពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត រួមទាំងមន្រ្តី-បុគ្គលិកនៃមូលនិធិជនពិការថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត និងភ្ញៀវកិត្តិយសទាំងអស់សរុបប្រមាណជាង ១៥០នាក់។


ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ជាសមាជិកនៃក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំនិងបុគ្គលិកមូលនិធិជនពិការទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការផ្តល់សេវាជូនជនពិការ ប្រកបដោយស្មារតីទទួលខុសត្រូវ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ជនពិការតាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។


ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកមូលនិធិជនពិការទាំងអស់ ត្រូវបន្តខិតខំអនុវត្តតាមគោលការណ៍ និងបទប្បញ្ញតិ្តដែលក្នុងនោះ ត្រូវផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖
១. ត្រូវខិតខំបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តនានាបន្ថែមទៀតដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងកម្ពស់សិទ្ធិជនពិការ ។
២. ត្រូវបន្តពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្ម ជូនជនមានពិការភាពប្រកបដោយគុណភាពបន្ថែមទៀត ស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ។
៣. រោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ត្រូវបន្តខិតខំអភិវឌ្ឍន៍ទាំងបច្ចេកទេស និងធនធានមនុស្ស សំដៅជំរុញការផលិតគ្រោងឧបករណ៍សិប្បនិម្មិត ប្រកបដោយគុណភាព ដើម្បីមានមូលដ្ឋានឈានទៅប្រគួតប្រជែងនៅលើទីផ្សារ និងអាចនាំចេញទៅក្រៅប្រទេស។
៤. រដ្ឋបាលសិទ្ធិជនពិការ ត្រូវសហការជាមួយមូលនិធិជនពិការ បន្តធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ តាមរយៈសិក្ខាសាលា សារព័ត៌មាន វិទ្យុ និងទូរទស្សន៍។ល។ ដើម្បីជំរុញការជ្រើសរើសជនពិការចូលបម្រើការងារ ស្របតាមគោលការណ៍កំណត់។
 ៥. ត្រូវបន្តជំរុញការផ្តល់ប្រាក់របបគោលនយោបាយថែទាំ និងពិនិត្យសុខភាព សម្រាប់ជនពិការក្រីក្រនៅតាមសហគមន៍ ស្របតាមគោលការណ៍កំណត់។
៦. ត្រូវពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ពាក់ព័ន្ធ និងវិស័យឯកជនក្នុងការធ្វើវិនិយោគ និងកៀរគរប្រភពធនធាន ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ និងធានានិរន្តរភាពការងារពិការភាពឱ្យកាន់តែល្អប្រសើរ៕

Sponsor