Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សមត្ថកិច្ចពាក់ព័ន្ធជុំវិញបឹងទន្លេសាប ក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង បើកដៃឱ្យប្រជានេសាទប្រើឧបករណ៍នេសាទត្រីខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក....

ខេត្តបាត់ដំបង ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ​២០១៩ ពេលវេលានៃការ បិតរដូវនេសាទរហូតមកដល់ពេលនេះ បទល្មើស​នេសាទ​ប្រ...

ខេត្តបាត់ដំបង

ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ​២០១៩ ពេលវេលានៃការ បិតរដូវនេសាទរហូតមកដល់ពេលនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ខុសច្បាប់ទ្រង់ទ្រាយធំជាច្រើនកំពុងមានការកើនឡើង​យ៉ាង គំហុកនៅក្នុងតំបន់បឹងទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនចាត់វិធានការបង្ក្រាបបទល្មើនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃខេត្តបាត់ដំបងនោះឡើយ​។ ផ្ទុយទៅវិញ​ទាំង​លោក ងួន រតន: និង​លោក អេង ជា​សាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តនៅខ្លួនគ្រប់គ្រងធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

ប្រភពពីប្រជានេសាទសូមមិនបញ្ជេញឈ្មោះម្នាក់ នៅតំបន់បឹងទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ មានជនល្មើសដែលជាជនជាតិខ្មែរនិងជនជាតិ​យួន​ជាច្រើន​នាក់​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​អួន​កែច្នៃ ចាប់​ត្រី​យ៉ាង​មហន្តរាយ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភពដដែលបន្តទៀតថាា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ម៉ាញ់និង អួនកែច្នៃ និង​ប្រើ​ទូក​ម៉ាស៊ីន​ធំៗ ចាប់​ត្រី​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃទេ។ បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក លឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តខេត្តបាត់ដំបង និង​លោក ជួងសុផល នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ ឯកភ្នំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តាម​លំដាប់លំទៀតផង។

សេចក្ដីរាយការណ៍ពីប្រជានេសាទនេសាទនៅតំបន់បឹងទន្លេសាប ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ឧបករណ៍​ប្រភេទ​អួន​កែច្នៃ​អូស​ដោយ​ទូក​ធំៗ ម៉ាស៊ីន​៦ កំពុង​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ប្រឈម​នឹង​សេចក្ដី​វិនាស​ពពួកត្រី។ ប្រភពបានឲ្យដឹងទៀត ជនជាតិខ្មែរ​ និង ជនជាតិ វៀតណាម ដែលប្រើឧបករណ៍ខុសច្បាប់មានដូចជា ឈ្មោះ ដឹក ,ឈ្មោះរេីន, ឈ្មោះ ឆេង អាង, ឈ្មោះ ង្វៀង យ៉ាំង​ឡាំង​, ឈ្មោះ ឌី​ណា និង​ឈ្មោះ ភឿន ជាដើម​។ ក្រុម​ជនល្មើស​ទាំងនេះ​បង់ប្រាក់តាមការកំណត់របស់មន្ត្រីរដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ធក្នុង ស្រុកឯកភ្នំ ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ ថ្មីៗនេះប្រភពពីមន្ត្រីនៅក្នុងនុង មន្ទីរកសិកម្មខេត្ត បាត់ដំបង បានឲ្យដឹងថា អ្នកទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ ស្រុកឯកភ្នំ មាន​ទាំង​មន្ត្រី​ធំៗ​ក្នុង​ខេត្តបាត់ដំបង ក៏ដូចជា​ មេ នគរបាល និងមេ កងរាជអាវុធហត្ថ ក្នុង ខេត្តបាត់ដំបង មួយចំនួន​ដែល​គិតតែ​រឿង​ ផលប្រយោជន៍ផ្ទាល់ខ្លួន។

ដូច្នេះហើយ​ទើប​លោក ងួន រតន: អភិបាល ខេត្តបាត់ដំបង ព្រមទាំង​លោក លឹមវជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និង​លោក ជួង សុផល នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នោះឡើយ​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាល ជលផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ទុក​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹង ទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង រាលដាល​ខ្លាំងក្លា​ជាង​ឆ្នាំមុនៗ​ទៅទៀត​៕ ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធខាងលើបាននោះទេព្រោះមិនមានលេខទូរសព្ទ តែអង្គភាពយើងនឹងរង់ចាំការបំភ្លឺរាងរាល់ម៉ោងធ្វើការ៕
ប្រភព៖http://www.raksmeycheayden.com
Sponsor