Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនជាតិថៃ២នាក់ ដកហូតបានគ្រឿងញៀនចំនួន៨ដុំធំ

ឧត្តរមានជ័យ ៖ គ្រឿងញៀនចំនួន៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម រួមនិងជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុវត្តតា...

ឧត្តរមានជ័យ ៖ គ្រឿងញៀនចំនួន៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម រួមនិងជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុវត្តតាមបញ្ជារបស់ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងលោក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនបាន ខណៈដែលកំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។


ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នៅចំណុចផ្លូវជាតិលេខ៦៨ ក្នុងភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ជនសង្ស័យទាំង ២នាក់ ដែលឃាត់ខ្លួននេះ រួមមាន៖ ទី១.ឈ្មោះ ប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ កើតថ្ងទី២០/១០/១៩៨៦ មុខរបរកសិករធ្វើស្រែ រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ និងទី២ឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត១គ្រឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
ប្រភព៖ http://tdnewsasia.com/archives

Sponsor