Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តហ៊ីយ៉ាន់ដាយធុនធំ បុកម៉ូតូសង់កិនតារាកំប្លែងជើងចាស់លោកតាស្មាញស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់លើផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖   មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង   ដោយតារាកំប្លែងជើងចាស់   នាយស្មាញ   ដែលជាតារាកំប្លែងមួយរូប   ដែលចូលប្រលូកក្នុងវិស័យសិល្...

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយតារាកំប្លែងជើងចាស់ នាយស្មាញ ដែលជាតារាកំប្លែងមួយរូប ដែលចូលប្រលូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ និងទទួលបានប្រជាប្រិយភាពខ្លាំង រហូតមកទល់បច្ចុប្បន្ន ពេលនេះ បានទទួលមរណភាពហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីធុនធំ បុកនិងកិនពីក្រោយ ខណៈដែលអ្នករួមដំណើរជាមួយម្នាក់ទៀតដែលត្រូវជាប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរស្នាក់នៅភូមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួនក្នុងទិសដៅពីត្បូងទៅជើង បានបត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សួន សុខហ៊ីម ហៅ (ស្មាញ តារាកំប្លែងស្មាញភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុនិងអ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា  ចំណែកម៉ូតូត្រូវបានរថយន្តកិនជាប់ខាងក្រោម និងអ្នកបើកបររថយន្តបង្ក ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Sponsor