Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទាហានផ្កាយ២ ទុន ដៀត ចាក់ដីរំលោភចូលមាត់ព្រែកកោះប៉ោជិត៥០ម៉ែត្រ នៅខេត្តកោះកុង

កោះកុង ៖ទាហានពាក់ផ្កាយ២ គឺ លោក ទុន ដៀត បានធ្វើសកម្មភាពលួចបូមខ្សាច់ចាក់ចូលមាត់ព្រែកកោះប៉ោប្រវែង៤៣ម៉ែត្រ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំង...



កោះកុង៖ទាហានពាក់ផ្កាយ២ គឺ លោក ទុន ដៀត បានធ្វើសកម្មភាពលួចបូមខ្សាច់ចាក់ចូលមាត់ព្រែកកោះប៉ោប្រវែង៤៣ម៉ែត្រ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងគ្មានលិខិតច្បាប់អនុញ្ញាតពីអាជ្ញាធរ និងអង្គភាពជំនាញណាមួយឡើយ។ យោងតាមកំណត់ហេតុចុះពិនិត្យនិងអង្កេតវាយតម្លៃរបស់ក្រុមការងារចម្រុះរបស់ខេត្តកោះកុង កាលល្ងាចថ្ងៃទី៣ ខែធ្នូ ២០១៩ ថ្មីៗនេះ បង្ហាញថា ក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍ភ្លាមៗ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះ និងមន្រ្តីជំនាញចុះអង្កេតពិនិត្យតាមលក្ខណៈបច្ចេកទេស ដោយរកឃើញថា ឈ្មោះ ទុន ដៀត ជាទាហានពាក់ផ្កាយ២ នេះ ពិតជាបានបូមខ្សាច់ចូលចំណីព្រែកកោះប៉ោប្រាកដមែន។ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង ថ្លែងថា ទីតាំងដែលទាហានផ្កាយ២ លួចចាក់ដីបំពេញបន្ថែមចូលមាត់ព្រែកប៉ោ មានបណ្តោយប្រវែង៤៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោក ទុន ដៀត បានបូមខ្សាច់ជាប់នឹងស្ពានឈើខាងលិចប្រវែង២៥ម៉ែត្រ ខាងកើតប្រវែង២៥ម៉ែត្រ ខាងជើង៣ម៉ែត្រ និងខាងត្បូងប្រវែង៨ម៉ែត្រ។ នៅខាងឆ្វេងដៃជាប់នឹងទំនប់ស្ពានឈើមានការចាក់ដី និងថ្ម ខាងលិចប្រវែង១៨ម៉ែត្រ ខាងកើតប្រវែង១៨ម៉ែត្រ ខាងជើង៨ម៉ែត្រ និងខាងត្បូងប្រវែង៤ម៉ែត្រ ដីចាក់ថ្មី។ លោក អ៊ុន សុវណ្ណធានី បន្ថែមថា លោក ទុន ដៀត អះអាងថាការចាក់ដីបំពេញបន្ថែមនេះ គឺខ្លួនមានលិខិតអនុញ្ញាតពីអាជ្ញាធរក្រុងខេមរភូមិន្ទ បានឱ្យរូបលោកផ្លាស់ប្តូរទីតាំងពីផ្ទះរបស់គាត់ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ មកទីតាំងនេះតែម្តង។ ទោះបែបនេះក្តី សកម្មភាពចាក់ដីចូលចំណីមាត់ព្រែកកោះប៉ោ ត្រូវបានអ្នកច្បាប់ និងសមត្ថកិច្ចសម្រេចដកហូតគ្រឿងចក្រចំនួនមួយគ្រឿងយកទៅរក្សាទុកនៅសាលាក្រុង ដើម្បីរង់ចាំការដោះស្រាយបន្ត។ រីឯម្ចាស់ទីតាំងល្មើសវិញ ព្រះរាជអាជ្ញារង ថ្លែងថា ខ្លួនកំពុងស៊ើបអង្កេតឯកសារពាក់ព័ន្ធ និងទិដ្ឋភាពស្តែងលម្អិតទៀត ដោយនឹងផ្តល់ព័ត៌មានមកអ្នកសារព័ត៌មានបន្ថែម។ ជុំវិញបញ្ហានេះ លោក ទុន ដៀត ជាទាហានផ្កាយ២ ដែលរងការចាទប្រកាន់ ពុំអាចសុំការបកស្រាយពន្យល់បានទេ នៅថ្ងៃទី៥ ខែធ្នូ នេះ ៕ប្រភព៖https://www.media.cpc-news.com/archives/5795
Sponsor