Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម្តាយ និងកូនចេញពីផ្សារដើមគរ ត្រូវចោរឆក់កាបូប រត់បាត់ដោយសន្តិភាព

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីពីរនាក់ម្ដាយ និងកូនបានសម្រេច ខណៈជិះម៉ូតូមួយគ្រឿងចេញពីទិញបន្លែរនៅផ្សារដើ...

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីពីរនាក់ម្ដាយ និងកូនបានសម្រេច ខណៈជិះម៉ូតូមួយគ្រឿងចេញពីទិញបន្លែរនៅផ្សារដើមគរត្រឡប់មកផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៨ ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ តាមបណ្ដោយផ្លូវ ១៨២កែងនឹង២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់ប្រាប់ថាស្នាក់ម្តុំផ្សារគីឡូលេខ៤។


តាមការៀបរាប់ពីស្ត្រីជាម្ដាយបានឲ្យដឹងថា មុនកើតហេតុរូបគាត់រួមដំណើរនិងកូនស្រីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខ1FB-4955 បានទៅទិញបន្លែរនៅផ្សារដើមគរ ដើម្បីយកមុខទុកធ្វើម្ហូប សម្រាប់លក់ថ្ងៃស្អែក។ ប្រភពដដែលបានបន្តទៀតថាក្រោយពីទិញបន្លែររួចរាល់ហើយ បាននាំគ្នាជិះម៉ូតូ ត្រឡប់មកផ្ទះវិញដោយកូនស្រីជាអ្នកឌុប ចំណែករូបគាត់ជាម្ដាយអង្គុយនៅខាងក្រោយដោយ ធ្វើសំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិចខណៈជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចក៍ជិះគេចខ្លួនភ្លាមៗនោះ ក៏ប៉ះនឹងកម្លាំងល្បាតសមត្ថកិច្ចខណ្ឌទួលគោក បាននាំគ្នាដេញជនសង្ស័យប្រភិទប្រភេញពីក្រោយ តែដោយសារជនសង្ស័យ មានជំនាញខាងបើកម៉ូតូធ្វើឱ្យកម្លាំងសមត្ថកិច្ចដេញមិនទាន់។ ហើយសង្ស័យបន្ថែម ល្បឿនរត់បាត់តែម្តង។ បន្ទាប់មកសមត្ថកិច្ចក៍បាននាំត្រឡប់មកកន្លែងកើតហេតុវិញនិងបានសួនាំទៅលើជនរងគ្រោះ។ហើយជនរងគ្រោះឆ្លើយថានៅក្នុងកាបូបរបស់គាត់ដែរ ជនសង្ស័យឆក់យកទៅបាត់នោះគឺមានលុយខ្មែរជាង២០ម៉ឺនរៀល និងលុយដុល្លារជាង២០ដុល្លារ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលទឹកល្អក់២ តែជនរងគ្រោះមិនចង់វែងឆ្ងាយបាននាំគ្នាជិះម៉ូតូបន្តដំណើរទៅផ្ទះវិញបាត់។ គួរបញ្ជាក់ផងដែរចំពោះ ករណីខាងលើនេះជនរងគ្រោះហាមមិនឲ្យអ្នកសារព័ត៌ថតឡើយ៕
 ប្រភព៖ http://freekhmermedia.com
Sponsor