Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពលរដ្ឋជិត២ពាន់នាក់ នាំគ្នាធ្វើបាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្តជាបន្ទាន់

ព័ត៌មានជាតិរឿងធំហើយ ! ពលរដ្ឋជិត២ពាន់នាក់ បាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត។ ថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2019 ម៉ោង 10:08 am ភ...

ព័ត៌មានជាតិរឿងធំហើយ ! ពលរដ្ឋជិត២ពាន់នាក់ បាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត។


ថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2019 ម៉ោង 10:08 am ភ្នំពេញ៖ប្រជាពលរដ្ឋចំណុះជើងវត្ត គោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ ជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ទាមទារបណ្តេញព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត ។


ប្រជាពលរដ្ឋ អះអាងនៅពេលតវ៉ា ថា ត្រូវតែបណ្តេញព្រះតេជគុណ សេង ថង ចេញពីវត្តទាមទារអោយបិទវត្តរហូតដល់ពេលសម្តេចសង្ឃ ចាត់អោយមានចៅអធិការវត្តថ្មី ។ មូលហេតុនៃបាតុកម្មនេះ ត្រូវបានប្រជាពលរដ្ឋ ថ្លែងថា ព្រះគ្រូចៅអធិការវត្ត បានលក់ដីរួមវត្ត៣កន្លែង ជាពិសេសគឺលក់ផ្លូវរួម ដែលក្រោយមកឈ្មួញបានធ្វើរបងឈប់អោយពួកគាត់ឆ្លងកាត់ និង បណ្តោយអោយក្រុមប្រើប្រាស់គ្រឿងញៀន អុកឡុកពេញភូមិ ។


ទោះបីយ៉ាងណា ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ធ្លាប់បដិសេធ ថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ នោះទេ ៕
Sponsor