Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចូលប៉ុស្តិ៍ប៉ូលិសដោយសារម្ចាស់រត់ចោល!

កំ ពង់ចាម ៖រត់បាតជើងសព្រាតឃាត់ខ្លួនអ្នកញៀនល្បែងតែម្នាក់មិនបានផងបន្សល់ទុកតែរថយន្តនិងម៉ូតូដែលមិនចេះរត់ជាច្រើនគ្រឿងក្នុងប្រតិបត្តិការណ៍បង្ក្រាប...

កំពង់ចាម៖រត់បាតជើងសព្រាតឃាត់ខ្លួនអ្នកញៀនល្បែងតែម្នាក់មិនបានផងបន្សល់ទុកតែរថយន្តនិងម៉ូតូដែលមិនចេះរត់ជាច្រើនគ្រឿងក្នុងប្រតិបត្តិការណ៍បង្ក្រាបល្បែងដ៍ក្តៅគគុកក្នុងខេត្តកំពង់ចាម


នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានចុះប្រតិបត្តិការបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់ភ្នាល់ដាក់លុយ)។


ទី១–ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ឹងប៊ុនអធិការនគរបាលក្រុងកំពង់ចាមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនបើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចក្នុងព្រៃស្ថិតក្រោយភូមិបឹងបាសាក់សង្កាត់សំបួរមាសក្រុងកំពង់ចាមនៅពេលសមត្ថកិច្ចយើងចុះទៅដល់ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមានរថយន្ដHighlander ចំនួន១គ្រឿងម៉ូតូសរុបចំនួន២១គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនផ្សេងទៀត។


ទី២–ដឹកនាំដោយលោកវរសេនីយ៍ឯកប្រាក់សុគុណអធិការនគរបាលស្រុកជើងព្រៃចុះបង្រ្កាប់ទីតាំងលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចព្រៃកប់ខ្មោចស្ថិតនៅភូមិបឹងជ្រោយឃុំសូរទិព្វស្រុកជើងព្រៃដោយស្ថានភាពផ្លូវឆ្ងាយពីភូមិផ្លូវក៏លំបាកពេលសមត្ថកិច្ចយើងទៅដល់ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន២៧គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនទៀតផងដែរ។ ចំពោះករណីទាំងពីរនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្តនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕
 ប្រភព៖ http://www.bpn-news.com
Sponsor