Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

១​គ្រួសារ​ស្លាប់​៣​នាក់​ របួសធ្ងន់​ម្នាក់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ស្រុក​ថ្មពួក​

​បន្ទាយ​មាន​ជ័យ​ ៖​ ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ និង​កូនស្រី​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ​ ប...

​បន្ទាយ​មាន​ជ័យ​ ៖​ ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ និង​កូនស្រី​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ​ បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​នៅ​វេលា​ម៉ោង​០​និង​១៥​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​០៧​ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវ​អភិវឌ្ឍន៍​២៥៦៣​ ត្រង់​ចំណុច​ខាងលិច​ផ្លូវបំបែក​ចូល​ទៅ​ភូមិ​សេរីកា​ ចម្ងាយ​៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​
​លោក​វរសេនីយ៍ទោ​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​សេចក្តីរាយការណ៍​របស់​នគរបាល​ស្រុក​ថ្មពួក​ ប្រាប់​ថា​ ជន​រង​គ្រោះ​១​គ្រួសារ​ មាន​ប្តី​ ប្រពន្ធ​និង​កូន​ ឈ្មោះ​ យិ​ន​ ម៉េ​ង​ធី​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ អ្នកបើកបរ​ម៉ូតូ​ជា​ប្តី​ស្លាប់​និង​អ្នក​រួម​ដំណើរ​ មានឈ្មោះ​ សា​រឿ​ន​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ (​ជា​ប្រពន្ធ​)​ ស្លាប់​ ,​ឈ្មោះ​ ធី​ ចាន់​ធាន​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ​ ស្លាប់​ (​កូន​)​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ​ ធី​ ចាន់​ធា​ ស្រី​អាយុ​ ៣​ ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ គ្រួសារ​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​គោក​រមៀត​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​
​លោកនាយ​រង​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​ ហើយ​សង្ស័យ​អ្នកបើកបរ​ម៉ូតូ​បើក​បុក​រថយន្ត​ធុន​ធំ​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា​ ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ បន្សល់​ទុក​តែ​ជន​រង​គ្រោះ​ ដេក​ស្លាប់​និង​របួស​នៅ​លើ​ដងផ្លូវ​។​
​តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​សង្ស័យ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ ។​​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ សាច់ញាតិ​ យក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ប្រភព៖http://cambodiapolice.com/policekh/192469




Sponsor