Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មុខសញ្ញាក្រុមចោរឆក់ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួនបានជាបន្តបន្ទាប់

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណជា១៣:១៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្...

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណជា១៣:១៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការ មូលដ្ឋាកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងឈរជើងប្រចាំការតាមគោលដៅក្នុងភូមិសាស្រ្តក្រុង ចេញអន្តរាគមន៍កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ជនសង្ស័យបាន ចំនួន០១នាក់ លុះដល់ម៉ោង១៣:២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងបានបន្តស្រាវជ្រាវ ពួនស្ទាក់ឃាត់ខ្លួនបក្សពួកជនសង្ស័យ ចំនួន០២នាក់ទៀត នៅចំណុចក្រោយមន្ទីរឧស្សាហកម្ម និងសិប្បកម្មឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ជនសង្ស័យមានឈ្មោះ ហ៊ាន វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ឈ្មោះ ហែម សុខលី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម និងឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិជួរ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ វត្ថុតាងដកហូតមាន ម៉ូតូម៉ាកចំនួន ០២គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, នាឡិកា ចំនួន ០៣គ្រឿង, ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន០២វង់, លុយចំនួន ៣០,០០០រៀល, កាតក្រីម៉ូតូចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០២សន្លឹក, កាបូបដៃ ចំនួន០២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ប្រភព៖ http://www.spn-news.com
Sponsor