Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទម្នាក់!រំលោភយកដីព្រៃសហគមន៍២៣ហិកតា!ខណៈមន្ទីរបរិស្ថាននឹងសហគមន៍ប្ដឹងជំទាស់មិនបានលទ្ធផល!

(មណ្ឌលគិរី) ៖ ដីព្រៃសហគមន៍ដែនជម្រកសត្វព្រៃកែវសីមា! ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ត្រូវអ្នកមានអំណាច! ឈូសឆាយ...

(មណ្ឌលគិរី)៖ ដីព្រៃសហគមន៍ដែនជម្រកសត្វព្រៃកែវសីមា! ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ត្រូវអ្នកមានអំណាច! ឈូសឆាយរំលោភយក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន អស់២៣ហិកតា ដោយបានដាំស្វាយចន្ទីរួចរាល់។ ខណៈអាជ្ញាធរខេត្តមណ្ឌលគិរី ដឹងហើយឮហើយ មិនមានចំណាត់ការដកហូតដីនោះទុកវិញទេ!។ បើទោះបីជា ប្រធានមន្ទីរបរិស្ថានខេត្ត គណៈកម្មការចម្រុះ នឹងប្រជាសហគមន៍។ កាលពីឆ្នាំ២០១៧ បានដាក់លិខិតទៅសាលាខេត្តផង ទៅតុលាការផង ដើម្បីស្នើសុំដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញក៍ដោយ!! ។ ក្នុងលិខិតនោះបានអះអាងថា៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ពិតជាបានរំលោភយកដីសហគមន៍ ចំនួន២៣ហិកតាប្រាកដមែន!។យោងតាមលិខិតមួយសន្លឹកដែល ដើមរាំង ទើបនឹងទទួលបាននៅថ្ងៃទី០២,១២,២០១៩នេះបាឲ្យដឹងថា៖ ក្រោយមានបណ្ដឹងប្រតិកម្មពីពលរដ្ឋ សហគមន៍រឿង ។ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ឈូសឆាយរំលោភយកដី ដីព្រៃសហគមន៍ដែនជម្រកសត្វព្រៃកែវសីមា! នោះមក។


គណៈកម្មការខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្ទាល់នៅទីតាំងដីស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៧ ។ ជាក់ស្ដែងក្រុមមន្ត្រីចម្រុះរកឃើញថា៖ លោក យន់ សារ៉ោម ពិតជាបានរំលោភយកដីព្រៃសហគមន៍អស់២៣ហិកតាប្រាកដមែន!។ ក្នុងនោះ!ដី១១ហិកតា ស្ថិតនៅត្រង់ចំណុចនិយាមកា ៧២៤៥០៤-១៣៦១០៨១ ។ ដែលបានដាំស្វាយចន្ទីរួចរាល់ហើយ ត្រូវបានលោក យន់ សារ៉ោម ឈូសឆាយរំលោភយកកាលពីឆ្នាំ២០០៨ ដោយពុំមានលិខិតបញ្ជាក់ពីអាជ្ញាធរឡើយ!។ មិនត្រឹមតែប៉ុណ្ណោះទេ!ចាប់តាំងពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០១៦ លោក យន់ សារ៉ោម បានបន្តឈូសឆាយពង្រីកផ្ទៃដីនៅទីតាំងនោះបន្ថែមទៀត! ។ ដោយរំលោភយកដីសហគមន៍បានសម្រេច សរុបទាំងមុនទាំងក្រោយទំហំ ២៣ ហិកតា ។ នឹងឈានដល់ចំណុចនិយាមកា ៧២៤៥៦៤-១៣៨១៤២៣ ដោយបានដាំស្វាយចន្ទីបន្ថែមទៀត ពេញដីតែម្ដង!។


បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងឃើញថា៖លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរំលោភយកដីព្រៃសហគមន៍អស់ ២៣ ហិកតាមែននោះ!។ !គណៈកម្មការដែលមានលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើបណ្ដឹង២ច្បាប់ដើម្បីស្នើសុំដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញ។ ១៖ច្បាប់ដាក់ទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នឹង១៖ច្បាប់ទៀតដាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរី។ ប៉ុន្តែរហូតមកដល់ពេលនេះគឺស្ងាត់សូន្យមិនមានចំណាត់ការអ្វីទាំងអស់ ខណៈលោក យន់ សារ៉ោម កំពុងបន្តកាន់កាប់ដាំស្វាយចន្ទី ក្នុងដីនោះរហូតបច្ចុប្បន្ន!។ ឆ្លើយតបនឹងការលើកឡើងខាងលើលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ ដើមរាំង នៅព្រឹកថ្ងៃទី០២,១២,២០១៩នេះថា៖ ដីទាំងនោះលោកបានទិញពីលោកមេភូមិ ដែលគាត់ស្លាប់បាត់ហើយ!។ លោកថា៖ ខ្ញុំកាន់កាប់នឹងដាំដើមស្វាយយូហើយ! ពេលសួរថា តើដីនោះពីមុនមកជាដីកម្មសិទ្ធមេភូមិឬដីសហគមន៍? លោកថា ជាដីពលរដ្ឋអាស្រ័យផលវិលជុំ ដែលលោកបានទិញពីអតីតមេភូមិ!។ ទោះជាយ៉ាងណាក្ដីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ លោកកំពុងទន្ទឹងរង់ចាំមើល ចំណាត់ការរបស់អាជ្ញាធរខេត្ត និងតុលាការខេត្តមណ្ឌលគិរី។ ក្នុងការដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញ ព្រោះលោកបានដាក់លិខិតទៅស្ថាប័នទាំង២នេះ រយៈពេល២ឆ្នាំមកហើយ!។ ករណីនេះមន្ត្រីរាជការនឹងមហាជនជាពិសេស ប្រជាសហគមន៍នៅតំបន់នោះ ។ សូមស្នើយ៉ាងទទូចដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ មេត្តាមានវិធានការ ដកហូត ដីព្រៃសហគមន៍ ដែនជម្រកសត្វកែវសីមា ពីលោក យន់ សារ៉ោម ឲ្យមកក្លាយជាសម្បត្តិរដ្ឋវិញផង ។ កុំអោយមន្ត្រីផ្សេងៗទៀងយកគំរូតាមលោក យន់ សារ៉ោម ដោយចេះតែហ៊ានរំលោភឈូសឆាយដីព្រែធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន៕ ប្រភព៖ https://www.dermrang.com
Sponsor