Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​ធនាគារពិភពលោក​បង្កើន​ការ​គាំទ្រ​ ការ​ផ្ទេរសិទ្ធិ​អំណាច​ការងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ​ ៖​   សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ស្នើ​ឲ្យ​ ធនាគារពិភពលោក​ (World​ Bank)​ បង...

ភ្នំពេញ​ ៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ស្នើ​ឲ្យ​ ធនាគារពិភពលោក​ (World​ Bank)​ បង្កើន​ការ​គាំទ្រ​ការ​ផ្ទេរសិទ្ធិ​អំណាច​ការងារ​ទៅ​ឲ្យ​មន្ទីរ​សុខាភិបាល​ និង​មន្ទីរ​អប់រំ​នៅ​ថ្នាក់​ខេត្ត​ ដើម្បី​ផ្ដល់​លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការ​សម្រេច​និង​ដោះស្រាយ​បញ្ហា​សុខភាព​ និង​ការ​អប់រំ​យុវជន​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត​។​
​ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្ដម​ Benoit​ Bosquet​ នាយក​ប្រចាំ​តំបន់​នៃ​ការ​អនុវត្តន៍​ជាស​កល​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ នៃ​ធនាគារពិភពលោក​ នៅ​ថ្ងៃ​ទី​៥​ធ្នូ​នេះ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ សម្ដេច​ក្រឡាហោម​ បាន​លើក​ឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​កំណែទម្រង់​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ និង​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​។​

​សម្តេច​បាន​បន្ត​ថា​ ដើម្បី​ធ្វើការ​ដោះស្រាយ​ បញ្ហា​សុខភាព​ ជូន​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ឲ្យ​ទទួល​បាន​ សេវា​ប្រឹក្សា​ពិគ្រោះ​ និង​ព្យាបាល​សុខភាព​ ការ​អប់រំ​ណែនាំ​អំពី​ជំងឺឆ្លង​នានា​ និង​ការ​ផ្ដល់​ថ្នាំ​បង្ការ​ផ្សេងៗ​ផង​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុងធ្វើការ​ផ្ទេរសិទ្ធិ​អំណាច​និង​ថវិកា​ទៅ​ឲ្យ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​នៅ​តាម​បណ្ដាល​ខេត្ត​ ដើម្បី​ធ្វើការ​គ្រប់គ្រង​ និង​ដោះស្រាយ​ លើ​វិស័យ​អប់រំ​ ក្នុង​កម្រិត​បឋម​សិក្សា​ និង​ ម​តេ​យ្យ​សិក្សា​ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួល​បានការ​សិក្សា​រៀនសូត្រ​ ប្រកបដោយ​សមត្ថភាព​ខ្ពស់​បន្ថែម​ទៀត​។​
​ជា​ការ​ឆ្លើយ​តប​ លោក​ Benoit​ Bosquet​ នាយក​ប្រចាំ​តំបន់​នៃ​ការ​អនុវត្តន៍​ជាស​កល​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​ធនាគារពិភពលោក​ បាន​ថ្លែង​បញ្ជាក់​ថា​ ធនាគារពិភពលោក​ ឯកភាព​ចំពោះ​ធ្វើ​កំណែទម្រង់​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ដល់​ ថ្នាក់​ខេត្ត​ ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​ លើ​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​ដោយ​ខ្លួនឯង​នេះ​ ដែល​អាច​សម្រួល​បន្ទុក​ការងារ​របស់​ក្រសួង​ផង​ដែរ​។​
​ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​សន្យា​ថា​ ធនាគារពិភពលោក​ ពិនិត្យ​មើល​លទ្ធភាព​បន្ថែម​ទៀត​ ក្នុង​ការ​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស​ និង​ ថវិកា​ ជួយ​ទៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​កំណែរ​ទម្រង់​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​។​
​សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ទំលាក់​ថវិកា​អភិវឌ្ឍន៍​ភូមិ​ ឃុំ​ ចំនួន​ ៧៥,០០០​ ដុល្លា​អា​មេ​រិ​ក​ ហើយ​នៅ​ឆ្នាំ​២០២០-២០២១​ ខាង​មុខ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ទំលាក់​ថវិកា​ប្រមាណ​ជា​១០​ ម៉ឺន​ដុល្លារ​ ទៅ​ដល់​ភូមិ​ ឃុំ​ នីមួយៗ​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​៕
ប្រភព៖http://cambodiapolice.com/policekh/192140

Sponsor