Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ដឹកអាចម៍គោ១រថយន្តទម្រាំដល់កន្លែងលក់បង់លុយឲ្យមន្ត្រីអស់ជាង១លានរៀល!ព្រោះកុងត្រូលជជុះតាមដងផ្លូវជំរិតទាររហូត!

(ភ្នំពេញ) ៖ ជារឿងហួសចិត្តមួយ នៅពេលដែលអាជីវករ រកស៊ីស្របច្បាប់! ដោយដឹកអាចម៍គោក្របី ពីខេត្តព្រៃវែង ។ ទៅលក់នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្រូវកុ...

(ភ្នំពេញ)៖ ជារឿងហួសចិត្តមួយ នៅពេលដែលអាជីវករ រកស៊ីស្របច្បាប់! ដោយដឹកអាចម៍គោក្របី ពីខេត្តព្រៃវែង ។ ទៅលក់នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្រូវកុងត្រូលជជុះតាមដងផ្លូវ ជំរិតទារលុយហូរហែ អស់ជាង១,០០០,០០០រៀល ក្នុង១ជើង ធ្វើឲ្យពួកគាត់រកប្រាក់ចំណេញលែងបាន! ។ អាស្រ័យហេតុនេះសូមក្រសួងពាក់ព័ន្ធមេត្តាមានវិធានការ ទប់ស្កាត់ឬកែទម្លាប់ដ៍អាក្រក់មួយនេះផងទាន! ដើម្បីជៀសវាងការរិៈគន់ខ្លាំងខ្លា ពីសំណាក់ពលរដ្ឋនិងមហាជនទូទៅ!។


ជាមួយគ្នានោះ!អាជីវករបានត្អូញត្អែរថា៖ ខ្លួនដឹកលាមក គោ ក្របី ១រថយន្តយីឌុប ទម្រាំដល់កន្លែងលក់ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី។ គឺត្រូវបង់លុយឲ្យកុងត្រូលជជុះ តាមដងផ្លូវ ជាពិសេស គឺប៉ូលិសចរាចរណ៍ ចាប់ពី៨០ម៉ឺនរៀល ដល់១លាន៥សែនរៀលក្នុង១ជើង!។ក្រុមអាជីវករបន្តថា៖ កុងត្រូលជជុះដែលកំណត់យកលុយពីខ្លួន ភាគច្រើនប្រើឈ្មោះជា ប៉ូលិសសេដ្ឋកិច្ច នឹងប៉ូលិសចរាចរណ៍។ បើ ទាហាន ប៉េអឹម ពេទ្យសត្វ មន្ត្រីបរិស្ថាន មេព្រៃ ស្ថានីយ៍ជញ្ជីង និង ជញ្ជីងចល័តខេត្ត ជញ្ជីងចល័តផ្ទៃប្រទេស ក៍តាមទារលុយដែរ ។ ជារៀងរាល់លើក មន្ត្រីបានស្ទាក់រថយន្តខ្លួន ទារលុយ ដោយប្រើហេតុផលថា៖ រថយន្តដឹកលាមកគោ ក្របីគាត់ ដាក់ខ្ពស់ៗ លើសទ្រុងសំពីងសំពោង!។ ពោលគឺ!នៅពេលឃាត់រថយន្តម្ដងៗមន្ត្រីបានសម្លុតគាត់ថា៖ បើមិនបង់លុយឲ្យទេ នឹងចាប់រថយន្តយកទៅទុកនៅ បន្ទាយរបស់គេ១ខែ ទៅ៣ខែ ចាំដោះស្រាយតាមក្រោយ! ។


ប្រភដដែលបន្ថែមថា៖ មន្ត្រីដែលទារលុយដោយប្រើសម្ដីបែបនេះ គឺនៅខេត្តត្បូងឃ្មុំ ដោយមានកុងត្រូលជជុះច្រើនជាងគេ រហូតដល់ជាង២០កន្លែង។ រីឯខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនៈគិរី មធ្យមទេ។ អាជីវករនិយាយថា៖ មូលហេតុដែលខ្លួនដឹកលាមកគោ ក្របី ទៅខេត្តមណ្ឌលគិរីនិងរតនគិរី ជាប្រចាំនោះ។ គឺមកពីអតិថិជនអ្នកធ្វើចម្ការគេកុម្មង់ អាចម៍គោក្របីច្រើន សម្រាប់ធ្វើជីធម្មជាតិ ដាក់ក្នុងស្រែ ចម្ការម្រេច ធូរេន កៅស៊ូ និងដាក់ដំណាំផ្សេងៗជាច្រើនទៀត។ ដោយពីមុនលាមកគោ ក្របី របស់ពលរដ្ឋនៅស្រុកពាមជរ និងស្រុកព្រះស្តេច ខេត្តព្រៃវែង គឺត្រូវលក់ចេញ ទៅប្រទេសវៀតណាម!។ សម្រាប់ពលរដ្ឋវៀតណាម គេទិញយកទៅច្នៃធ្វើជីធម្មជាតិដាក់តាមចម្ការពួកគេ។ លុះឥឡូវតម្រូវការជីធម្មជាតិនៅខ្មែរយើង ច្រើន ទើបលាមក គោក្របី ត្រូវបានសម្រុកដឹកយកទៅលក់នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី វិញ ខណៈការដឹកជញ្ជូនទៅលក់នៅវៀតណាមមានចំនួនតិចតួចទេ។ ស្រ្តីម្នាក់!ជាឈ្មួញដឹកលាមកសត្វ បានថ្លែងថា៖ ជាមធ្យមក្នុង១ថ្ងៃ គាត់ប្រមូលទិញលាមក គោ ក្របី បានប្រមាណជា៣,២០០ ទៅ៣,៥០០បាវ ។ ហើយគាត់ដឹកយកទៅលក់នៅខេត្តរតនគិរី និងមណ្ឌលគិរី ក្នុង១បាវបានពី៥,០០០ ទៅ៦,០០០រៀល ខណៈគាត់ប្រមូលទិញពីកសិករ ១បាវតម្លៃ៣,០០០រៀល!។ ក្នុងនោះ!គាត់ត្រូវចំណាយថ្លៃកម្មករ លើក ដាក់លាមកគោ លើរថយន្ត១បាវ ២៥០រៀល។ ជាមធ្យម មួយរថយន្ត គាត់អាចដឹកលាមកគោក្របីចាប់ពី១,៤០០ទៅ ១,៥០០បាវ តែបើគិតជាទម្ងន់តោន មិនដល់១០តោននោះទេ ព្រោះលាមកគោ ក្របីស្ងួត!។ មិនសមណា!មន្ត្រីតាមដងផ្លូវពួតដៃគ្នាដាក់កុងត្រូលជជុះជំរិតយកលុយពីគាត់ គ្មានប្រណីដៃអញ្ចឹងសោះ?។


ពាក់ព័ន្ធនិងការចោទប្រកាន់រឿងកុងក្រូលជជុះតាមដងផ្លូវ ជំរិតយកលុយពីអាជីវករដឹកលាមកគោក្របី នេះដែរ ដើមរាំង មិនអាចស្វែងរកសុំការបំភ្លឺពីមន្ត្រីទាំងនោះបានទេ ព្រោះច្រើនកន្លែងពេក!។ ប៉ុន្តែលោក បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំបានថ្លែងថា៖ លោកចង់ឲ្យឈ្មួញដែលបង់លុយនុង បញ្ជាក់មកថា៖ បង់ឲ្យពីណានរណាខ្លះ? សូមកត់ឈ្មោះមន្ត្រីនិងប្រាប់ចំនួនលុយមក ដើម្បីឲ្យលោកមានវិធានការ៕
ប្រភព៖ https://www.dermrang.com
Sponsor