Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប

សៀមរាប ៖ អ្នកឃ្លាំងមើលថ្លែងថា ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងកំពុងសាងសងបិតទ្វារបងយ៉ាងរលូនគ្មានការរខានពីសំណាក់មន្រ្ដីជំនាញនោះទេ! មិនខុស...

សៀមរាប៖ អ្នកឃ្លាំងមើលថ្លែងថា ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងកំពុងសាងសងបិតទ្វារបងយ៉ាងរលូនគ្មានការរខានពីសំណាក់មន្រ្ដីជំនាញនោះទេ! មិនខុសពីការនិយាយតគ្នាថា អ្នកចេះច្បាប់បច្ចុប្បន្ននេះតែងតែល្មើសច្បាប់ ហ៊ានឃុបឃិតគ្នាអោយមានការសាងសងស្ថានីយ៍ប្រេងឥន្ធនះដោយគ្មានច្បាប់អនុញាតិ !


ជាក់ស្ដែងមានតែលិខិតស្នើរសុំពិនិត្យនិងសំរេចទៅក្រសួងដែនដី នគរូបនីយកម្មនិង សំណងតែប៉ុណ្ណោះ ធាតុពិតគេពុំទានឃើញមានលិខិតឬច្បាប់អនុញាតិពីក្រសួងនៅឡើយទេ ប៉ុន្ដែការសាងសងស្ថានីយ៍ប្រេងឥន្ធនះនេះបានយ៉ាងរលូនក្រោមការជ្រុមជ្រែងពីថ្នាក់ខេត្ត អាជ្ញាធរមូលដ្នាន មន្ទីរពាក់ព័ន្ធនានា ធ្វើអោយសកម្មភាពសាងសងនេះជិតរួចជាស្ថាពរ។ជាក់ស្ដែងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក ប៊ូ សាវី និង នាង ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប កំពុងសាងសងទាំងយប់ទាំងថ្ងៃយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីជំនាញជាអ្នកបើកដៃមើលថែ។ ពាក់ព័ន្ធនិងសំណង់គ្មានច្បាប់នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសថា ឯកសារពាក់ព័ន្ធនិងសំណង់នេះ លោកបានបញ្ចូនទៅខេត្ត ហើយខេត្តបានបញ្ចូនទៅក្រសួង រហូតដល់ពេលនេះមិនទាន់ធ្លាក់មកទេ។


ពលរដ្នដែលមានលំនៅដ្ឋានក្បែរនោះបានបញ្ចេញមតិថា ពួកគាត់មិនពេញចិត្តនិងការសាងសងស្ថានីយ៍ប្រេងឥន្ធនះនេះទេ តែដោយសារការឃុបឃិតគ្នាជាប្រព័ន្ធធ្វើអោយការសាងសងនេះបានដោយជោគជ័យ ! ចំណែកការព្រួយបារម្ភរបស់ពួកយើង គឺខ្លាចមានហនីភ័យកើតឡើងលើពួកយើងដែលមានផ្ទះជាប់គ្នា ព្រោះកន្លងមកថ្មីៗនេះ មានការផ្ទុះឆេះស្ថានីយ៍បញ្ចូលហ្គាសមួយកន្លែង នៅដងផ្លូវលោកតាណីយ ធ្វើអោយមានមនុស្សជាង១០នាក់រងបួស និងស្លាប់ ក្នុងនោះក៏មានជនជាតិបរទេសផងដែរ ដូច្នេះយើងខ្ញុំសូមសំណូមពរសុំអោយឯក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណង ចុះពិនិត្យសំណង់ខាងលើនេះ ព្រមទាំងសិក្សាអោយបានម៉ត់ចត់មុននិងចេញច្បាប់អោយ។លោក ប៊ូ សាវី ម្ចាស់សំណង់ខាងលើបានឆ្លើយតបរៀបរាប់បែបខឹងសំបារថា ការសាងសងស្ថានីយ៍ប្រេងឥន្ធនះរបស់លោកគឺមានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល មិនមែនអត់ច្បាប់នោះទេ !លុះអ្នកសារព័ត៏មានសួរថាចុះច្បាប់សាងសងស្ថានីយ៍ប្រេងឥន្ធនះ មានដែរឬទេ? លោក បែរជាឆ្លើយថាអោយសួរទៅមន្ទីរ និងសាលាខេត្តសៀមរាបទៅព្រោះលោកបានដាក់សំណើរនៅទីនោះ៕
ប្រភព៖ www.khemaradaily.com

Sponsor