Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពលរដ្ឋក្នុងខេត្តសៀមរាបត្រូវចោរលួចរថយន្តអស់ ៣គ្រឿងហើយ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត មិនទាន់ចាប់ជនសង្ស័យបាននៅឡើយ

សៀមរាប : នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា មានករណីចោរលួចរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់...

សៀមរាប: នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា មានករណីចោរលួចរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-5770 ដែលជារបស់ម្ចាស់ហាងម៉ាស្សាស្រមោចក្រហម បាត់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ទៀបភ្លឺ ស្ថិតក្នុងភូមិ/សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់៖ ករណីខាងលើនេះ ធ្វើឲ្យពលរដ្ឋក្នុងក្រុងសៀមរាប មានការព្រួយបារម្ភពីបញ្ហាបាត់រថយន្តជាញឹកញយពេក ហើយក៏ជាតំបន់ទេសចរណ៍ភ្ញៀវជាតិ និងអន្តរជាតិ មានអ្នកខ្លះលួចខ្សឹមបា្រប់ថា ក្នុងសង្កាត់ស្វាយដង្កំសំបូរទៅដោយហ្គេមបាញ់ត្រី ហាក់មិនទាន់ឃើញសមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយ សូមបងប្អូនទុករថយន្តឲ្យមានការប្រុងប្រយ័ត្នផងអ្នកសៀមរាប ។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មេត្តាជួយជម្រុញមន្ត្រីក្រោមឱវាទជួយទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានកុំឲ្យមានចោរលួច កុំទុកឲ្យពលរដ្ឋរិះគន់ទៅលើអាជ្ញាធរ៕
ប្រភព៖ Postnews.com.
Sponsor