Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្រុ​កផ្គត់ផ្គង់ស្រូវធំជាងគេក្នុងខេត្តបាត់ដំបង ប្រឈមប៉ះពាល់ខូចខាតភោគផល បើអាកាសធាតុនៅតែបន្តរាំងស្ងួត

បាត់ដំបង ​៖ ស្រូវរដូវវស្សា និងស្រូវរដូវប្រាំងជាង១ម៉ឺនហិកតានៅក្នុងស្រុកថ្មគោលជាប្រភពផ្គត់ផ្គង់ស្រូវអង្ករធំទី១របស់ខេត្តបាត់ដំបងរងការគំរាមកំហែ...


បាត់ដំបង ​៖ ស្រូវរដូវវស្សា និងស្រូវរដូវប្រាំងជាង១ម៉ឺនហិកតានៅក្នុងស្រុកថ្មគោលជាប្រភពផ្គត់ផ្គង់ស្រូវអង្ករធំទី១របស់ខេត្តបាត់ដំបងរងការគំរាមកំហែងខូចខាត ប្រសិនបើមេឃហួតហែងបន្តភាពរាំងស្ងួត។ ​តាមការបញ្ជាក់អោយដឹងរបស់លោក គឹម វណ្ណះ អភិបាលស្រុកថ្មគោលបានអោយដឹងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា រហូតដល់ពេលនេះស្រូវដែលប្រឈម​នឹងការខូចខាតដោយគ្រោះធម្មជាតិប្រមាណជាង១ម៉ឺនហិកតាត្រូវបានសង្គ្រោះស្រោចស្រពអោយប្រសើរឡើងវិញហើយ ក្រោមការយកចិត្តពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ដូចជាមន្ត្រីជំនាញចុះជួយអន្តរាគមន៍នាំទឹកក្នុងចម្ងាយផ្លូវ២៧គីឡូម៉ែត្រពីអាងស្តុកទឹកកំពីងពួយមកជួយសង្គ្រោះបានទាន់ពេលវេលា។ ដំ​​​​​​​​​​ណាំស្រូវដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រពនេះកើតមានស្ទើរតែ​ទាំ​​ងស្រុងជុំវិញស្រុកថ្មគោល ក្នុងនោះរួមមានពូជ​ស្រូ​វវស្សា និងស្រូវប្រាំងផងដែរ ហើយការចុះអន្តរាគមន៍នាំទឹកកាលពីចុងសប្តាហ៍កន្លងមកនេះបានជួយសង្គ្រោះស្រូវជាង១.៥០០០ហិកតាដែលភាគច្រើនជាស្រូវរដូវវស្សាកំពុងឋិតក្នុងដំណាក់កាលចេញផ្កាផ្លែ ចំណែកជំហានបន្ទាប់នឹ​ងប​ន្តនាំទឹកទៅជួយសង្គ្រោះនៅតំបន់ផ្សេងទៀត ម៉្យាងទៀតការជួយនេះធ្វើទៅតាមលទ្ធភាពដែលមានព្រោះទឹកនៅក្នុងទំនប់អាងកំពីងពួយទឹកកំពុងតែស្រកស្រុតជាអន្លើផងដែរ។ ​ជាមួយគ្នាក្នុងដំណាក់កាលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្សព្វផ្សាយថែមទៀត ពិសេសប្រជាកសិករទាំងអស់ត្រូវចូលរួមទទួលយកតាមខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាលមិនអនុញ្ញាតិអោយបងប្អូនប្រជាកសិករធ្វើស្រូវប្រាំងដំណាក់កាលទី២ឡើយជៀសវាងប៉ះពាល់ ឬខាតបង់ទុន និងខូចខាតដំណាំស្រូវដែលកសិករបានដាំដុះ ទន្ទឹមគ្នាប្រជាកសិករគ្រប់រូបចាំបាច់ចូលរួមថែរក្សាប្រឡាយមេដើម្បីរក្សាទឹកមិនត្រូវប្រព្រឹត្តិល្មើសច្បាប់ដោយចោះទម្លុះប្រឡាយនាំដល់ការខាតបង់ថវិការដ្ឋ ហើយខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរទៅៗដោយសារប្រទេសនៅក្នុងតំបន់ទទួលរងនូវឥទ្ធិពលរដូវវស្សាមានភាពយឺតយ៉ាវ។ ​ចំពោះមុខនេះរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបង្កើតអោយមានប្រភពទឹកបន្ថែមទៀតពិសេសផ្តោតលើទីតាំងណាដែលមិនទាន់មានប្រភពទឹក និងជំហានបន្ទាប់ជាគម្រោងការតភ្ជាប់ ពង្រីកលទ្ធភាពស្រោចស្រពបន្ថែមចេញពីប្រឡាយមេឆ្ពោះទៅកាន់ទីវាលស្រែផ្ទាល់របស់កសិករតែម្តង។ គួ​របញ្ជាក់ថា ​ការ​ងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៩នេះមានចំនួន១០១.៨៩៨ហិកតា ( ១លាន ១ពាន់ ៨៩៨ហិកតា ) ស្មើ៨៨.៧៥% នៃផែនការ៣២០.០០០ហិកតា ( ៣សែន ២ម៉ឺនហិកតា )៕
ប្រភព៖​http://rktnews.com/archives/120288

Sponsor