Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នគរបាលខណ្ឌដូនពេញ បង្ហាញមុខក្រុមជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីផលិតស្លាកលេខរថយន្ដ ម៉ូតូក្លែងក្លាយ បន្ទាប់ពីបង្ក្រាបបានភ្លាមៗ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហ...

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបករណីផលិតស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតីចំនួន៧ទីតាំងជាបន្តបន្ទាប់ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់ ទី១៖មានឈ្មោះផេង ធិ ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះណុប ណេន ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះឡនផល្លា ភេទប្រុស អាយុ៣១ឆ្នាំ, ទី៤៖ឈ្មោះឈូឈិន ភេទប្រុស អាយុ៤៩ឆ្នាំ, ទី៥៖យ៉ុងផល្លា ភេទប្រុស អាយុ៥០ឆ្នាំ, ទី៦៖ថោងសំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ប៉ុស្ដិ៍នគរបាលផ្សារថ្មីទី៣ បានធ្វើការឃាត់បានចំនួន៣ទីតាំង មនុស្សចំនួន២នាក់ ដកហូតបានស្លាកលេខចំនួនសរុប២២ស្លាកលេខ ក្នុងនោះមានស្លាកលេខសុីវិល១០ស្លាកលេខ ស្លាកនគរបាលចំនួន៣ស្លាកលេខ ស្លាកលេខខេមរភូមិន្ទចំនួន៥ស្លាកលេខ ស្លាកលេខរថយន្ដ៣ស្លាកលេខ ស្លាកលេខអ្នកការសែត១ស្លាកលេខ កុំព្យូទ័រ២គ្រឿង ម៉ាសុីនកាត់ស្ទីកគ័រ២គ្រឿង ថ្នាំកំប៉ុង២៤កំប៉ុង កន្ត្រៃកាត់ស័ង្ហសី២ដើម ដង្កាប់២ដើម កន្ត្រៃតូច២ដើម។


ប៉ុស្ដិ៍នគរបាលបឹងរាំង បានធ្វើការឃាត់៣ទីតាំង មនុស្សចំនួន៣នាក់ ដកហូតបានស្លាកលេខសរុបចំនួន២០ស្លាកលេខក្នុងនោះមានស្លាករថយន្ដលេខសុីវិលចំនួន៣ស្លាកលេខ ស្លាកលេខរថយន្ដនគរបាលចំនួន៤ស្លាកលេខ ស្លាកលេខរថយន្ដខេរភូមិន្ទ២ស្លាកលេខ ស្លាកលេខម៉ូតូសុីវិលចំនួន៨ស្លាកលេខ ស្លាកលេខម៉ូតូនគរបាលចំនួន១ ស្លាកលេខម៉ូតូខេរភូមិន្ទ១ កន្ត្រៃកាត់ស័ង្ហសី១ ដែកឆាបចំនួន១ ថ្នាំពណ៌ចំនួន៦កំប៉ុង។


ប៉ុស្ដិនគរបាលចតុមុខ បានធ្វើការឃាត់១ទីតាំ មនុស្សចំនួន១នាក់ ដកហូតបានស្លាកលេខសរុប៣៣ស្លាកលេខក្នុងនោះរួមមានស្លាកលេខរថយន្ដសុីវិល២១ ស្លាកលេខរថយន្ដរដ្ឋ២ ស្លាកលេខរថយន្ដចង្កូតស្ដាំ៣ ស្លាកលេខម៉ូតូខេរភូមិន្ទ៦ ស្លាកលេខម៉ូតូសុីវិល១ កន្ត្រៃកាត់ស័ង្ហសី១ដើម កូនសោរលេខ១៤ចំនួន១ ម៉ាសុីនកាត់ស្ទីកគ័រ១ កុំព្យូទ័រ១ ថ្នាំពណ៌១៥កំប៉ុង ម៉ាសុីនដាប់ជ្រី១។ បន្ទាប់ពីបង្ក្រាបករណីខាងលើបានបន្តបន្ទាប់ នៅរសៀលថ្ងៃដដែលកម្លាំងអធិការនគរបាលខណ្ឌដូនពេញក៏បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យទាំង៦នាក់ភ្លាមៗតែម្តង ។ សូមបញ្ជាក់ផងដែរថា លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញ ក៏បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន២០០០០០០រៀល ដើម្បីលើកទឹកចិត្តក្នុងការបង្ក្រាបករណីខាងលើនេះផងដែរ ។ បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននិងប៉ុស្ដិ បានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕
 ប្រភព៖ http://tdnewsasia.com
Sponsor