Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

​អ្នករកស៊ី​ដី​ឡូ​នៅក្នុង​ស្រុក​បន្ទាយស្រី​ភាគច្រើន​គឺ​សុទ្ធ​តែ​ដី​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​អ្នកមានអំណាច​

ខេត្តសៀមរាប ៖    ករណី​ដី​ឡូ​ពុះ​លក់​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​ក៏ដូចជា​ក្នុង​បណ្ដា​ស្រុក​នានា​ក្ ត្តសៀមរាបនុង​ខេត្ត​សៀមរាប​ផងដែរ​គឺ...

ខេត្តសៀមរាប  ករណី​ដី​ឡូ​ពុះ​លក់​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​ក៏ដូចជា​ក្នុង​បណ្ដា​ស្រុក​នានា​ក្ត្តសៀមរាបនុង​ខេត្ត​សៀមរាប​ផងដែរ​គឺ​មាន​កន្លែង​ខ្លះ​ពុំ​ទាន់​មានច្បាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​នោះ​ទេ​ជាក់ស្ដែង​ដី​ជាច្រើន​កន្លែង​និង​ជាច្រើន​ហិតា​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​រំចេក​ឃុំ​រំចេក​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​គឺ​កំពុងតែ​មាន​បញ្ហា​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ហើយ​ម្យ៉ាងវិញទៀត​រវាង​ប្រជាពលរដ្ឋ​និង​ជំទាវ​លោក​ឧកញ៉ា​ដែល​មាន​អំណាច​កំពុងតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ប្លន់​យក​ដី​របស់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​។​
​គួរ​រំលឹក​ផងដែរ​ថា​កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្ដា​ស្រុក​នានា​បាន​ធ្វើ​សេចក្ដីប្រកាស​ជា​សាធារណៈ​ថា​សូម​ម្ចាស់​ដី​ឡូត៍​ទាំងអស់​ត្រូវតែ​ធ្វើ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ទើប​អាច​រត់ការ​លក់​ជា​ផ្លូវការ​បាន​បើ​ពុំ​ដូច្នោះ​ទេ​អាជ្ញាធរ​ពុំ​អនុញ្ញាត​ឲ្យធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​នោះ​ទេ​។​

​សូមបញ្ជាក់ ផងដែរ​ថា​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី ភាគច្រើន​គឺ​នៅក្នុង​ស្រុក​បន្ទាយ ស្រី​ខេត្តសៀមរាប​ជាក់ស្ដែង​គឺ​មាន​នៅក្នុង​ភូមិ​ត្បែង ឃុំ ត្បែង ស្រុក​បន្ទាយស្រី និង​មួយចំនួនទៀត​នៅក្នុង ភូមិ​រំចេក ឃុំ រំចេក​ស្រុក បន្ទាយស្រី គឺ​កំពុងតែ​មាន​ទំនាស់​យ៉ាងខ្លាំង​រវាង ប្រជាពលរដ្ឋ​និង​ជំទាវ​អ្នក​មាន​អំណាច​៕ប្រភព៖http://k-esan.com/Detail/20191221211846231





Sponsor