Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

គ្រួសារ​សព​១​ទទួល​បាន​២០​លាន​រៀល​ អ្នក​រង​របួស​១​ទទួល​បាន​៣លាន​រៀល​ ជា​ការឧបត្ថម្ភ​​របស់​សម្តេច

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងថា​ ថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច...



លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងថា​ ថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជិត១០០លានរៀល​ ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ បានយកទៅប្រគល់ជូនដល់ដៃរបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះរួចរាល់ហើយ ដើម្បីពួកគេបានយកទៅដោះស្រាយការលំបាកនានា ក៏ដូចជាការរៀបចំធ្វើបុណ្យ។​ លោកទេសរដ្ឋមន្ត្រី គន់ គីម ​ថ្លែងពីសម្ដេចតេជោ ហ៊ុន​ សែន​ ថា​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានចូលរួមសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អកុសលរលលំបាក់សាលាឆាន់នេះ។​សម្រាប់ការឧបត្ថម្ភវិញ​ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលក្នុងមួយសព សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស។ សូមរំលឹកថា ហេតុការណ៍បាក់រលំប្លង់សេអគារឧបដ្ឋានសាលា នៅវត្តប្រាសាទគោកចក ស្ថិតនៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប​ កាលពីម៉ោងជាង៣រសៀល​ ថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០១៩​ បានបណ្តាលឱ្យមនុស្ស ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត ខណៈនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ត្រីពាក់ព័ន្ធបានចុះពិនិត្យការព្យាបាលរបួសជនរងគ្រោះដែលកំពុងសំរាកនៅមន្ទីរពេទ្យ៕

Sponsor