Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ត្រជាក់​​ពេក​ ដុត​ភ្លើង​ដេក​ឆ្អើរ​មិនប្រយ័ត្ន​ រាលដល់ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង

ឧ​ត្ត​រ​មានជ័យ ​ ៖​​​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ផ្ទះ​ប្រជាពលរដ្ឋ​​​០១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​លេប...

ឧ​ត្ត​រ​មានជ័យ​ ៖​​​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ផ្ទះ​ប្រជាពលរដ្ឋ​​​០១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារ​ម្ចាស់​ផ្ទះ​ត្រជាក់​ខ្លាំង​ពេក​ ដុត​ភ្លើង​ដេក​ឆ្អើរ ​ក៏រាល​ឆេះ​ដល់ផ្ទះទាំងស្រុងតែម្ដង ស្ថិតនៅ​ក្នុង​ភូមិ​ក្រសាំង សង្កាត់​បុស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ​។ ម្ចាស់ផ្ទះ​មាន ឈ្មោះ​ព្រឿ​យ ជួន អាយុ​២៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ន សុ​ផា អាយុ ២២​ឆ្នាំ​ មាន​កូន​ចំនួន​០១​នាក់ ប្រុស អាយុ ៣​ខែ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​០១​ខ្នង ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​ គឺ​ជា​ផ្ទះ​តៀម​ ​​សង់​ពី​ឈើ ទំហំ ៤,៥០​ម៉ែត្រ គុណ​នឹង ៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី​ ជញ្ជាំង​ក្តារ ហើយ មូលហេតុ​នៃ​ករណី​នេះ ​ដោយសារ​ម្ចាស់​ផ្ទះ ​ដុត​ភ្លើង​ដេក​ឆ្អើរ​ ទើប​បណ្ដាល​ឲ្យ​រាល​ឆេះ ក៏​នាំ​ប្រពន្ធ​កូន​រត់ចេញ​ក្រៅ​ផ្ទះ និង​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​ពន្លត់ តែ​​​ខ្យល់​ខ្លាំង​ពេក​ ទើប​ពន្លត់​មិន​បាន៕បប្រភព៖https://www.amapapa.news
Sponsor