Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សំណង់អនាធិបតេយ្យ​ តាមមាត់បឹងតាកែវ​ រីកដុះដាលដូចផ្សិត​ គ្មានអាជ្ញាធរណាហ៊ានបង្ក្រាប

តាកែវ ៖តាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅជិតសំណង់អនាធិបតេយ្យ​ បង្ហេីបថា​ សំណង់ទាំងនេះ​ កំពុងដំណេីរការយ៉ាងរលូននិងមានពុំច្បាប់សាងសង់ត្រឹមត្រូវ ...

តាកែវ៖តាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅជិតសំណង់អនាធិបតេយ្យ​ បង្ហេីបថា​ សំណង់ទាំងនេះ​ កំពុងដំណេីរការយ៉ាងរលូននិងមានពុំច្បាប់សាងសង់ត្រឹមត្រូវ ទេ​ ស្ថិតមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ​ ខេត្តតាកែវ​ ។


ពលរដ្ឋបានបង្ហើបប្រាប់ភ្នាក់ងារ​ CPC NEWS ប្រចាំខេត្តតាកែវ​ នៅថ្ងៃទី១០​ ខែធ្នូ​ នេះ​ “ហេតុអ្វីបានជាគេអាចនៅតែបន្តធ្វើបានយ៉ាងរលូនបែបនេះ​ ព្រោះកន្លែងដែលកំពុងតែសាងសង់សំណង់នេះ ជាដីបឹងសាធារណៈរបស់រដ្ឋឬក៏មានអ្វីលាក់បាំងនៅក្រោយខ្នងរវាងអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់សំណង់អនាធិបតេយ្យ​ ?”។


ពួកគាត់បានបន្តទៀតថា គាត់ឃើញកន្លែងខ្លះមានអាជ្ញាធរក្រុងដូនកែវ បានចុះមកធ្វើការពិនិត្យនិងហាមមិនឲ្យមានការសាងសង់សំណងនេះ​ ២-៣ដងរួចមកហើយដែរ តែមិនដឹងថាមានរឿងអ្វីទេ បានជានៅតែធ្វើបានយ៉ាងរលូនបែបនេះ ហើយមិនស្តាប់តាមការណែនាំ និងហាមប្រាមរបស់អាជ្ញាធរដូច្នេះ ។ ជុំវិញបញ្ហានេះ​ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ថ្លែងប្រាប់​ CPC NEWS នៅថ្ងៃទី១០ ខែធ្នូ​ នេះថា​ លោកបានចុះចាប់និងហាមឃាត់៣ ដងរួចមកហើយ ដោយនៅថ្ងៃនេះលោកនឹងចាត់អោយអភិបាលរងក្រុង ចុះទៅពិនិត្យមើលម្តងទៀត ហើយបើនៅតែបន្តធ្វើទៀត លោកនឹងចាត់វិធានក្តៅទៅលើម្ចាស់សំណង់នោះតែម្តង ៕
ប្រភព៖ https://www.media.cpc-news.com
Sponsor