Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជនជាតិចិនប្រមាណ៤០នាក់ ប្រមូលផ្តុំគ្នាតវ៉ារកដំណោះស្រាយ បន្ទាប់ពីថៅកែមិនបើកប្រាក់ខែឲ្យជិតកន្លះឆ្នាំទៅហើយ

ភ្នំពេញ ៖   ជនជាតិចិនប្រមាណ៤០នាក់   មកពីក្រុមហ៊ុន   ណានថុង   អ៊ឺជៀន   បានប្រមូលផ្តុំគ្នាដើរពីស្ថានទូតចិន   ទៅកាន់ការិយាល័យទីប្រឹក្សាសេដ្ឋកិច...

ភ្នំពេញ ជនជាតិចិនប្រមាណ៤០នាក់ មកពីក្រុមហ៊ុន ណានថុង អ៊ឺជៀន បានប្រមូលផ្តុំគ្នាដើរពីស្ថានទូតចិន ទៅកាន់ការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ដែលមានទីតាំងនៅផ្ទះលេខ៤៣២សេ ផ្លូវ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីសុំការអន្តរាគមន៍ពីខាងការិយាល័យពាណិជ្ជកម្មចិន ជួយរកដំណោះស្រាយជូនពួកគាត់  ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិចិនខាងលើនេះ មានគ្នាប្រហែល៤០នាក់ មកពីក្រុមហ៊ុន ណានថុង អ៊ឺជៀន បានប្រមូលម្តុំគ្នា ក្នុងគោលបំណងចង់ឲ្យខាងការិយាល័យពាណិជ្ជកម្មចិន ជួយរកដំណោះស្រាយជូនពួកគាត់ ដោយខាងក្រុមហ៊ុនមិនបានបើកប្រាក់ខែជូនពួកគាត់ រយៈពេលជិតកន្លះឆ្នាំមកហើយ 
លុះដល់វេលាម៉ោង១០និង៤៥នាទីព្រឹក គេសង្កេតឃើញខាងតំណាងការិយាល័យពាណិជ្ជកម្មចិន បានអនុញ្ញាតឲ្យតំណាងកម្មករចិន២នាក់ ចូលក្នុងនិងបានចេញមកវិញ នៅវេលាម៉ោង១១ព្រឹក ដោយខាងការិយាល័យពាណិជ្ជកម្មចិន បានណែនាំពួកគាត់ឲ្យធ្វើញាត្តិ ដើម្បីដាក់ជូនថ្នាក់លើដោះស្រាយតាមនីតិវិធី ។
ក្រោយពីខាងការិយាល័យពាណិជ្ជកម្មចិន សន្យាអញ្ជើញថៅកែក្រុមហ៊ុនចូលមកដោះស្រាយប្រាក់ខែជូនពួកគាត់ ក៏មានការរំសាយនៅវេលាម៉ោង១១៖៤០នាទីថ្ងៃដដែល ៕

Sponsor