Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រជាពលរដ្ឋសំណូមពរ អភិបាលខេត្តសៀមរាបជួយទប់ស្កាត់បទល្មើសដឹកជញ្ជួនឈើដោយខុសច្បាប់ឃុំខ្វាវស្រុកជីក្រែងដូចទឹកបាក់ទំនប់

ខេ ត្តសៀមរាប ៖ មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ មកលើមន្រ្តីអភិរក្សព្រៃឈើ ដែលពុំ មានវិធានការបង្រ្កាប ទប់ស្កាត់ តែបែរជាកើនឡើងដូចទឹកប...

ខេត្តសៀមរាប៖ មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ មកលើមន្រ្តីអភិរក្សព្រៃឈើ ដែលពុំ មានវិធានការបង្រ្កាប ទប់ស្កាត់ តែបែរជាកើនឡើងដូចទឹកបាក់ទំនប់ទៅវិញ ក្នុងការដឹកជញ្ជូនផលអនុផល ព្រៃឈើដោយខុសច្បាប់ និងសំណូមពរ ឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយមាន វិធានការចំពោះមន្រ្តីដេកលក់ នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផង


ខណៈនេះសកម្មភាព ដឹកជញ្ជូនឈើដោយខុសច្បាប់ដូចសត្វកណ្តៀរ។តាមការឃ្លាំមើលបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ នៅឃុំខ្វាវ មិនត្រឹមតែចុះថយនោះទេ តែបែរជាមានការកើនឡើងយ៉ាងគំហុក ដោយពុំមានវិធានការបង្រ្កាប ឬក៏ទប់ស្កាត់ពីសំណាក់ លោកពៅ ជុំ ប្រធានស្នាក់ការនោះឡើយ តាមការអះអាងពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ តាមរយះរទេះ និងតាមរយះគោយន្ត ឬតាមរ៉ឺម៉កសណ្តោងម៉ូតូ បានកំពុងតែធ្វើសកម្មភាពយ៉ាងកំហុកដូចទឹកបាក់ទំនប់ ដោយពុំមានការខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ជាហេតុធ្វើឲ្យស្នាក់កា ដែលមាន លោក ពៅ ជុំ ជាប្រធានស្នាក់ការកំពុងតែគ្រប់ទឹក និងការមិនអើពើក្នុងការបង្រ្កាបពាក់ព័ន្ឋនឹងការដឹកជញ្ជូននោះឡើយ ។


តាមការឲ្យដឹងពីលោក វែង ដែលជាអ្នកដឹកឈើ តាមរ៉ឺម៉កម៉ូតូ បានឲ្យដឹងថាលោកដឹកជារៀងរាល់ដង គឺបានខលប្រាប់គ្រប់សមត្ថកិច្ចពាក់ព័ន្ឋអស់ហើយ ដោយគ្មានខ្វះចន្លោះនោះឡើយ មុននឹងរ៉ឺម៉កសណ្តោងឈើ របស់លោកវិលកង់ ហើយក៏មិនបានខ្លាចញញើតអ្នកណាទៀតឡើយ ប្រភពបានឲ្យដឹងថា ចំណែកក្នុងការដឹកជញ្ជូនឈើរបស់លោកវែង លោកគុន និងបក្ខពួកជាច្រើន បានដឹករាប់សិបឆ្នាំមកហើយ ពុំមានសមត្ថកិច្ចណាម្នាក់ហ៊ានចាប់ឈើរបស់លោក ឡើយ ព្រោះសមត្ថកិច្ចទាំងនេះប្រៀបដូចជាកូនមិមដោះលោកវែងអញ្ចឹង ។ពាក់ព័ន្ឋនិងបញ្ហាដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានគេដឹងថា មានឈ្មួញដឹកជញ្ជូនឈើ ចេញពីឃុំខ្វាវ ឆ្លងកាត់មុខស្នាក់ការ ឃុំខ្វាវ ស្រុកជីក្រែង ដឹកឆ្ពោះមកតាមភូមិព្រៃឆ្ការ ឃុំពង្រលើ ឆ្ពោះទៅភូមិអូរ ជាក់ស្តែងបទល្មើសទាំងនេះបានធ្វើសកម្មភាពរាល់យប់ ដោយពុំមានការចាត់វិធានការបង្រ្កាបនោះឡើយ ពីសំណាក់ សមត្ថកិច្ចពាក់ព័ន្ឋ តែបើបង្រ្កាបគឺត្រូវបានធ្វើឡើងត្រឹមតែមួយដង្ហើមចង្រិត ។
ប្រភព៖ https://umadailynews.blogspot.com
Sponsor