Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាលកំពត ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត បង្ក​ឲ្យ​ភ្ញៀវទេសចរ​ស្លាប់​និង​របួស​នៅ​ភ្នំ​គូលែន

​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​២៩ វិច្ឆិកា ២០១៩ វេលា​ម៉ោង​០៩​និង​១៥​នាទី កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត បាន​ឃាត់ខ្លួន​អ្នកបើកប...

​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​២៩ វិច្ឆិកា ២០១៩ វេលា​ម៉ោង​០៩​និង​១៥​នាទី កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ភ្ញៀវទេសចរ​សញ្ជាតិ​ចិន​ស្លាប់​៣​នាក់ និង​របួស​ជាច្រើន​នាក់ កន្លងមក​នៅលើ​ផ្លូវ​ភ្នំ​គូលែន ស្ថិតនៅ​ភូមិ​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ហើយ​រត់គេចខ្លួន ។


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយបាន​ការចង្អុល​ណែនាំ​ពី ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​កម្លាំង​ផែន​ការងារ​សន្តិសុខ​ផ្ទៃក្នុង ចុះ​សហការ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានធ្វើការ​ឃាត់ខ្លួន​អ្នកបើកប​រថយន្ត​យ៉ុង ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល​បង្ក​គ្រោះថ្នាក់​លើផ្លូវ​ភ្នំ​គូ​លេន ក្រឡាប់​រថយន្ដ បណ្ដាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួស​ច្រើន​នាក់ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ។ ក្រោយ​ហេតុការណ៍ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន អស់​រយៈពេល​ជិត​៤​ខែ ។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ផែន​ការងារ​សន្តិសុខ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ និង​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ឃាត់ខ្លួន​ជនសង្ស័យ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់លោក មុយ សុភ័ក្ត្រ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ។​ ​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ចំណុច​ខ្នងភ្នំ​គូលែន ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ដែលជា​ភ្ញៀវ​របស់​ក្រុមហ៊ុន ឆាង យ៉ុង ទីតាំង​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ។ ក្រោយពី​បានធ្វើ​ដំណើរ​តាម​កម្មវិធី​របស់​ក្រុមហ៊ុន​រួចមក ក្រុម​ភ្ញៀវ​បានធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ​គូលែន​ត្រឡប់មកវិញ តាមផ្លូវ​ថ្មី ភូមិ​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ លុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​ឡាន​ចុះមក​ក្រោម បណ្តាល​ឲ្យ​ស្លាប់ និង​របួស​អ្នកដំណើរ​ជាច្រើន​នាក់ ។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ គឺ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​ការធ្វេសប្រហែស របស់​អ្នកបើកបរ ។​ ​បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ប្រភព៖ http://cambodiapolice.com
Sponsor