Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អភិបាលខេត្តកំពង់ចាម​ ស្នើ​ដល់​មន្ត្រី​សុខាភិបាល​ ត្រូវជៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ​ គ្មានពេទ្យប្រចាំការ​

ខេត្តកំពង់ចាម ​៖ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ដល់មន្ត្រីសុខាភិបាល ត្រូវសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹង...

ខេត្តកំពង់ចាម​៖ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ដល់មន្ត្រីសុខាភិបាល ត្រូវសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹងស្មារតីទទួលខុសត្រូវ​ឲ្យបានច្បាស់លាស់​ ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ ត្រូវជៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ​ គ្មានពេទ្យប្រចាំការ


ក្នុង​នោះ​អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់​ ត្រូវរួមចំណែកគាំទ្រ​ ផ្សព្វផ្សាយ បំផុស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ចូលរួមប្រើប្រាស់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេស​គឺត្រូវចូលរួមប្រើប្រាស់សេវាសុខភាព ឲ្យបានគ្រប់ៗគ្នា ដោយមិនមានការរើសអើង​បក្សពួក​ ឬពូជសាសន៍ឡេីយ ការថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់​ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន​ ស្រុកស្ទឹងត្រង់ ដែលបានកសាងឡើង​ ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការ NANUM​ ​INTERNATIONAL​ នៃសាធារណរដ្ឋកូរ៉េ​ ក្រោម​អធិបតី​ភាព​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីករសួងសុខាភិបាល​។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះវិស័យសុខាភិបាលក៏ត្រូវបានរីកចម្រើនឥតឈប់ឈរ ការកសាងអាគារនានា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកគុណភាពសេវា រួមទាំងការផ្តល់ប្រាក់លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដោយឡែកការងារគាំពារសង្គម​ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាស្ត្រីកម្មករ និយោជិត និងកុមារនៅទូទាំងប្រទេស ដើម្បី​ឲ្យ​កិច្ចដំណើរការផ្តល់សេវាមាននិរន្តភាព និងឲ្យកាន់តែល្អប្រសើរឡើង​ផងដែរ​។


ជាមួយ​គ្នា​នោះ​ ​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីករសួងសុខាភិបាល​ បាន​ថ្លែង​ថា​ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រេីសុខភាពជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមផងដែរ។ នេះក៏ជាសមិទ្ធផលថ្មីមួយ​ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលបានសម្រេចឡើងក្នុងខេត្តកំពង់ចាម។​ ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ ក្នុងនាមក្រសួងសុខាភិបាល និងប្រជាជនក្នុងខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ NANUM​ INTERNATIONAL ដែលបានផ្តល់អំណោយអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក​ ហ៊ុន សែន ស្ទឹងត្រង់ ដើម្បីលើកកម្ពស់ការពិនិត្យ និងព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅកាត់បន្ថយអត្រាមរណភាពរបស់ប្រជាពលរដ្ឋពិសេសចំពោះស្ត្រី និងកុមារ ផងដែរ​ ៕
 ប្រភព៖ http://www.spn-news.com
Sponsor