Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ថ្លើមធំ !ឃើញយប់ស្ងាត់ធ្វើសកម្មភាពស្ទាក់ភ្ជង់ប្លន់រថយន្ត ចុងក្រោយខ្នោះ

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់យករថយន្ត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្...

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់យករថយន្ត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង។ជនរងគ្រោះឈ្មោះ ពុធ រិទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់សុី រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង។វត្ថុតាងដកហូតបាន៖ -រថយន្ត១គ្រឿងម៉ាក ហាយលែនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 -អាវុធវែងចំនួន០៣ដើម ម៉ាកAK47 ២ដើម និងម៉ាកហ្វាងឡុង ០១ដើម។

ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង ៣០នាទី រំលងអធ្រាត្រ ជនសង្ស័យបានធ្វើសកម្មភាពប្លន់យករថយន្តពីជនរងគ្រោះនៅចំណុចខាងលើ ដោយប្រើប្រាស់អាវុធម៉ាក AK47 និង ម៉ាកហ្វាងឡុង ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង បន្ទាប់មកជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននរគបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភព https://ncndaily.com

Sponsor