Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មានប្រសិទ្ធភាពឬទេ ? សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ស្នើអោយអាជ្ញាធរដោះស្រាយបញ្ហារឿងស្ករត្នោតក្លែងក្លាយនៅស្រុកបាទី អោយបានអស់កុំកើតមានតទៅទៀត

តាកែវ ៖សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ទឹម ស៊ុន បានស្នើដល់អាជ្ញាធរខេត្តតាកែវរួម សហ ការ និងមន្ទីរឧស្សាហកម្មសិប្បកម្មនិងសាខាកាំកុងត្រូល ត្រូ...

តាកែវ៖សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ទឹម ស៊ុន បានស្នើដល់អាជ្ញាធរខេត្តតាកែវរួម សហ ការ និងមន្ទីរឧស្សាហកម្មសិប្បកម្មនិងសាខាកាំកុងត្រូល ត្រូវតែដោះស្រាយអោយ បាន ជាដាច់ខាតនូវកាលួចកែឆ្នៃស្ករត្នោតក្លែងក្លាយនៅស្រុកបាទី ដែលបានពិនិត្យឃើញថា ទីតាំង ផលិត កែច្នៃស្ករត្នោតក្លែងក្លាយទាំងនោះគ្មានគុណភាព គ្មានអនាម័យ ដែល បញ្ហា ទាំង អស់ នេះ វាធ្វើអោយប៉ះពាល់ដល់សុខុមាភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញយកទៅទទួលទាន។ ថ្លែងនៅក្នុងពិធីអញ្ជើញបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តតាកែវ លើកទី៦ អាណត្តិទី៣ ជាមួយ រដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅ សាល ប្រជុំ ទី ចាត់ ការផែនការ និងវិនិយោគខេត្តតាកែវ ,លោក ទឹម ស៊ុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បាន ថ្លែងបន្តថា ដោយមានការសហការជាមួយនឹងអាជ្ញាធរស្រុកបាទី ក៏ដូចជា មន្ទីរ ឧស្សាហកម្ម និងសិប្បកម្មនិងមន្រ្ដីសាខាកាំកុងត្រូល បានចុះបិទទីតាំង កែច្នៃ ស្ករ ត្នោតក្លែងក្លាយចំនួន ៤ទីតាំងនៅស្រុកបាទី ហើយក៏បានដកហូតសម្ភារៈយកមក រក្សាទុក និងដុតចោលនូវសម្ភារៈមួយចំនួន រួចក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយ មិនមា នការធ្វើអាជីវកម្មជាថ្មីទៀតឡើយ។


លោក បន្ថែមទៀតថា បើទោះជា មាន ការ ចុះបង្រ្កាបទីតាំងកែច្នៃស្ករត្នោតក្លែងក្លាយនេះ ពីសំណាក់ អាជ្ញាធរ ក៏ដោយ ក៏ពួកគាត់ នូវ តែលួចផលិតស្ករត្នោតកែឆ្នៃនេះដដែល ។ ដូច្នោះហើយសូមអាជ្ញាធរខេត្ត ជាពិសេសជា អាជ្ញាធរ ស្រុកបាទី ផ្ទាល់តែម្ដងត្រូវតែធ្វើយ៉ាងណាដោះស្រាយបញ្ហាស្ករត្នោតក្លែងក្លាយ នេះ អោយ អស់កុំអោយកើតមានតទៅទៀត ព្រោះការធ្វើស្ករត្នោតក្លែងក្លាយដែ លមានដាក់សារ ធាតុគីមីនេះវាប៉ះពាល់ដល់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវាធ្វើអោយ ខេត្ត យើងបាត់បង់កិត្តិយសមុខមាត់ខេត្តផងដែរ។ ពាក់ព័ន្ធនឹបញ្ហារឿងស្កត្នោតក្លែងក្លាយនេះដែរ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ លេីកឡេីងថា លោកទទួលស្គាល់ថា រឿងបញ្ហាស្ករត្នោតក្លែងក្លាយនៅស្រុកបាទី ដែលកន្លងមកអាជ្ញាធរ ខេត្តយើងបានធ្វើការចុះបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយជាច្រើន នៅក្នុងស្រុបាទី ហើយ ក៏ បានរឹបអូសយកសម្ភារៈមួយចំនួនយកមករក្សាទុក និងដុតបំផ្លាញចោល ។ ប៉ុន្ដែទន្ទឹមនឹបញ្ហានេះ លោក ក៏សូម អោយអាជ្ញាធរ ក៏ដូចជាមន្ទីរដែលពាក់ព័ន្ធសូមយកស្ករទាំងអស់នោះ ទៅមន្ទីរ ពិសោធន៍ ដើម្បីបញ្ជាក់ថាកន្លែងទីតាំងផលិតរបស់គាត់ តើផលិតមកគ្មានគុណភាព គ្មាន ស្ដង់ដារត្រឹមត្រូវ ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែរឬយ៉ាងណា? ៕​​​
 ប្រភព៖https://www.media.cpc-news.com/archives/5873
Sponsor