Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​សៀមរាប​ ៖​ ថ្ងៃ​ទី​០៦​ ខែ​ឆ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​០០​នាទី​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្លាំង​ប៉ុស្តិ៍​ត្រពាំ...

​សៀមរាប​ ៖​ ថ្ងៃ​ទី​០៦​ ខែ​ឆ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​០០​នាទី​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្លាំង​ប៉ុស្តិ៍​ត្រពាំង​ធំ​ និង​ប្រជា​ការពារ​បង្ក្រាប​ជាក់ស្តែង​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ត្រង់​ចំណុច​ភូមិ​ស្វាយ​ជ័យ​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​
​ ជនសង្ស័យ​ទី​១​ :​ ឈ្មោះ​ ទូច​ សេង​ហុង​ ហៅ​ ប៉ា​លី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​.​ខេត្តសៀមរាប​ ។​
​ ជនសង្ស័យ​ទី​ ២:​ ឈ្មោះ​ នៅ​ កុសល់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ជ័យ​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​
​ក្នុង​ការងារ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ៖​ គ្រឿងញៀន​ចំនួន​ ០២​កញ្ចប់​ធំ​ និង​១៨​កញ្ចប់​តូច​ ឧបករណ៍​ប្រើប្រាស់​ ទូរស័ព្ទ​ចំនួន​ ០៣​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​
​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ដេ​ី​ម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​៕
ប្រភព៖http://cambodiapolice.com/policekh/192433

Sponsor