Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

វិស្វករខ្មែរដកស្រង់​បទពិសោធន៍​ពី​​ជប៉ុន​ក្នុងការ​ជួសជុល​ផ្លូវ​ចំណាយ​តិច​តែ​គុណភាពខ្ពស់​,,,

(​បន្ទាយ​មាន​ជ័យ​) ៖មន្ត្រី​បច្ចេកទេស​ផ្លូវថ្នល់​កម្ពុជា​បាន​ទៅ​ស្រង់​បទពិសោធន៍​ពី​ក្រុមហ៊ុន​CTII​របស់​ជប៉ុន​ដែល​ជួសជុល​ផ្លូវ​ដែល​ងាយ​ចំណាយ​...

(​បន្ទាយ​មាន​ជ័យ​)៖មន្ត្រី​បច្ចេកទេស​ផ្លូវថ្នល់​កម្ពុជា​បាន​ទៅ​ស្រង់​បទពិសោធន៍​ពី​ក្រុមហ៊ុន​CTII​របស់​ជប៉ុន​ដែល​ជួសជុល​ផ្លូវ​ដែល​ងាយ​ចំណាយ​តិច​តែមាន​គុណភាព​អាច​ប្រើ​បានយូរ​។​ក្រុមហ៊ុន​CTII(ConstructionTechnologyInstitutionInternational)​របស់​ជប៉ុន​​បានមក​សាកល្បង​ដំបូងនៅ​ប្រទេសកម្ពុជា​ដោយ​ជួសជុល​ផ្លូវជាតិ​លេខ​៥​ប្រវែង​ជាង​៥៤៣​ម៉ែត្រ​សងខាង​ស្ពាន​សែ​សិន​ក្នុង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩ ។


តំណាង​ក្រុមហ៊ុន​CTII លោក​កា​ជេ​ម៉ាសា (Mr KAGEMASA,)​លោក​អូ​កា​ម៉ា​តូ​(MrOKAMATO)​ថ្លែងថា បច្ចេកទេស​ជួសជុល​ផ្លូវ​កៅស៊ូ​បែបនេះ​ងាយស្រួល​អាចធ្វើ​បាន​នៅ​គ្រប់កន្លែង​ហើយ​កាត់បន្ថយ​ចំណាយ​៤០=៥០​ភាគរយ​បើ​ប្រៀបធៀប​នឹង​ការស្ថាបនា​ថ្មី​។​លោក​បាន​បន្ថែមថា​ការជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​ប្រើ​រូបមន្ត​របស់​ក្រុមហ៊ុន​គឺ​ភ្ជួរ​ថ្នល់​ចាស់​ដែល​ខូច​ដោយ​មិនបាច់​យក​បន្សំ​វត្ថុ​ធាតុ​សំណង់​ឬអ្វីៗ​ចាស់​ពី​ទ្រូង​នៃ​គ្រឹះ​ផ្លូវ​ឡើយ​ដោយ​គ្រាន់តែ​កិន​បង្ហាប់​កៀរ​លើក​ទ្រូង​និង​ស្ថាបនា​ឡើងវិញ​ដោយ​ផ្សំ​ជាមួយ​វត្ថុ​ធាតុ​សំណង់​គឺ​សុ​ី​ម៉​ង់​ត៍​និង​ទឹក​កៅស៊ូ​អេ​ម៉ូ​សិន​របស់​ក្រុមហ៊ុន​។


​​លោក​បណ្ឌិត​យិ​ត​ប៊ុណ្ណា​រដ្ឋលេខាធិការ​ក្រសួង​សាធ​រណការ​និង​ដឹកជញ្ជូន​លោក​គឹម​សុវណ្ណ​ប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​មន្ត្រី​បច្ចេកទេស​ចូលរួម​ពិនិត្យ​សិក្សា​ស្រង់​ពិសោធន៍​ពី​រូបមន្ត​នេះ​។​លោក​បណ្ឌិត​បាន​និយាយថា​៖​រូបមន្ត​នៃ​បច្ចេកទេស​ជួសជុល​ផ្លូវ​កៅស៊ូ​បែបនេះ​ខាង​ក្រុមហ៊ុន​ថា​អាច​ចំណេញ​លើ​ចំណាយ​ដូចខាងលើ​ហើយ​សមត្ថភាព​ទ្រូងផ្លូវ​អាច​ធានា​ការប្រើប្រាស់​បាន​ពី​៨​ទៅ​១០​ឆ្នាំ​។​ ​លោក​យឹត​ប៊ុណ្ណា​បន្តថា​៖​ក្រសួង​គិតថា​ស្ថានភាព​ផ្លូវថ្នល់​កៅស៊ូ​នៅ​កម្ពុជា​គឺ​រង​ការខូចខាត​ច្រើន​ហើយ​សមត្ថភាព​និង​លទ្ធភាព​ប៉ុណ្ណឹង​យើង​អាច​ធ្វើបាន​។​នេះ​ជា​ប្រយោជន៍​ពី​រូបមន្ត​ថ្មី​ដែល​ថ្នាក់ដឹកនាំ​មន្ត្រី​បច្ចេកទេស​ពី​ក្រសួង​ពី​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ចុះមក​ឈ្វេងយល់​សិក្សា​និង​អាច​យកទៅ​ប្រើប្រាស់​នា​អនាគត​៕
ប្រភព៖ https://www.dermrang.com
Sponsor