Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គិភ័យឆាបឆេះរោងចក្រផលិតកញ្ចប់បារី ខូចខាតទ្រព្យសម្បត្តិខ្ទង់រាប់សិបម៉ឺនដុល្លារ

កណ្តាល ៖អគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតកញ្ចប់បារី ទាំងកណ្តាលថ្ងៃត្រង់ យ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...

កណ្តាល៖អគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតកញ្ចប់បារី ទាំងកណ្តាលថ្ងៃត្រង់ យ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំងក្រអូបនៅជិតនោះ ដោយមានការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងថែមទៀតផង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅ
រសៀលថ្ងៃទី៦ ខែធ្នូ វេលាម៉ោង១៣៖២០នាទីនៅចំណុចរោងចក្របារី ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នគរបាលស្រុកកណ្តាលស្ទឹង បានអោយដឹងថា ក្នុងការជួយពន្លត់នេះ មានកម្លាំងផ្នែកអគ្គិភ័យខេត្តកណ្ដាល និងរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង កម្លាំងផ្នែកអគ្គិភ័យខាងរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង កម្លាំងអគ្គិភ័យខាងក្រសួងមហាផ្ទៃ និង រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង។ សរុបរថយន្តពន្លត់អគ្គីភ័យចំនួន១៣គ្រឿង ។
ដោយឡែកកម្មកររោងចក្រនិងកម្មករសំណង់ដែលកំពុងធ្វេីការក្បែរកន្លែងកើតហេតុ បានប្រាប់CPC NEWS ថា ៖ករណីនេះបណ្ដាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំងក្រអូបក៏ឆាបឆេះតែម្ដងទៅ។
មកទល់នឹពេលនេះកម្លាំងពាក់ព័ន្ធទាំងអស់កំពុងរួមគ្នាពន្លត់យ៉ាងសស្រាក់ស្រស្រាំមិនទាន់គ្រប់គ្រងបាននៅឡើយទេ។
សម្ភារៈខូចខាតឆេះរោងចក្រចំនួនមួយខ្នង ទំហំបណ្ដោយប្រហែល១០០ម៉ែត្រ និងទទឹងប្រហែល ៥០ម៉ែត្រ ថ្មក្រោម ប្រកសង្ក័សីពីលើ ខូចខាត១០០%
និងសម្ភារៈមួយចំនួនធំដែលនៅក្នុងនោះ តែមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសរុបខ្ទង់រាប់សិបម៉ឺនដុល្លារ ៕
ប្រភព៖https://www.edition.cpc-news.com/archives/43817
Sponsor