Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ទាល់ច្រក​ទាញកាំភ្លេីង​បាញ់តដៃ ដូចក្នុងរឿងកុន ហេីយរត់ចូលដេកក្នុងផ្ទះ​ ​ទីបំផុតកម្លាំង​ឡោមព័ទ្ធ​សម្រុកចូលចាប់ខ្លួនបានទាំង២នាក់​ កក្រើក​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ​  ៖   ជនសង្ស័យ២នាក់ ​  ដែលសមត្ថកិច្ចកំណត់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ​  នៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ   បា ​ នបាញ់តដៃ   ចំនួន៤គ...

រាជធានីភ្នំពេញ​  ជនសង្ស័យ២នាក់​ ដែលសមត្ថកិច្ចកំណត់ជាមុខសញ្ញាជួញដូរគ្រឿងញៀន​ នៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ បានបាញ់តដៃ ចំនួន៤គ្រាប់​ ទៅលើកម្លាំងការិយាល័យគ្រឿងញៀន(ក៦) បង្កឲ្យភ្ញាក់ផ្អើលទាំងយប់ នៅជិតផ្សារមាន់អាំង រហូតបេីកប្រតិបត្តិការឡោមព័ទ្ធសម្រុកចាប់ខ្លួនបាន​ និងដកហូតវត្ថុតាងកាំភ្លើងខ្លី១ដេីម​ និងសម្ភារៈមួយចំនួនទៀត​ បញ្ជូនទៅសាកសួរយកចម្លើយ នៅខាងការិយាល័យគ្រឿងញៀន(ក៦ដែលបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលពីម៉ោងជាង១០យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៩០ ក្រុម៩០ ភូមិ៧ នៅតាមបណ្តោយលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
បេីតាមសម្ដីសមត្ថកិច្ចបានថ្លែងប្រាប់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការតាមដានពីក្រោយជនសង្ស័យនៅម្ដុំមុខមន្ទីរពេទ្យលោកសង្ឃ ខណៈពេលកំពុងតាមនោះ ធ្វើឲ្យជនសង្ស័យដឹងខ្លួនមុន ក៏បានជិះម៉ូតូគេចពីកងកម្លាំង ទៅតាមផ្លូវ៥៩៨ រួចបត់មកផ្សារមាន់អាំងលុះបត់បានបន្តិចមកដល់ចំណុចខាងលើ ជនសង្ស័យបានដកអាវុធខ្លីមួយដើម បាញ់សំដៅមកលើសមត្ថកិច្ច ចំនួន០៤គ្រាប់ ទេីបកម្លាំងសមត្ថកិច្ចបេីកប្រតិបត្តការ​ ក៏បាញ់តបវិញចំនួនមួយគ្រាប់ ធ្វើអោយជនសង្ស័យមានការភ័យស្លន់ស្លោរ​ រត់ទៅសំងំដោះខោរអាវចេញធ្វេីពត់ជាដេក​ និងលាក់ខ្លួនក្នុងផ្ទះ​​ ។ 
ទើបកម្លាំងសុំគោលការណ៍ធ្វើការឡោមព័ទ្ធ រហូតឈានទៅដល់ការសម្រុកចូលឃាត់ខ្លួនជនស្ស័យបានទាំង២នាក់តែម្តង និងធ្វេីការដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ ដែលបាញ់រួចមួយចំនួន នៅក្នុងហេតុការណ៏នេះមិនបណ្តាលអោយមានមនុស្សរងរបួសទេ។
សមត្ថកិច្ចបានធ្វេីការដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម​ សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1GD-4729 និងកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក មានគ្រាប់ចំនួនប្រាំមួយគ្រាប់។
បច្ចុប្បន្នជនសង្ស័យដែលប្រើប្រាស់កាំភ្លើង បាញ់តដៃជាមួយសមត្ថកិច្ច ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មាស សីលាហៅអាទាល់ ភេទប្រុស អាយុជាង២០ឆ្នាំ​ កំពុងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅអធិការខណ្ទទួលគោក ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ TNB News
ប្រភព៖https://www.tnb-news.com/articles/174407.html
       
Sponsor