Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

​ប្រធាន​មន្ទីរ​កសិកម្ម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើកដៃ​ឱ្យ​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ​

ខេត្ត​បាត់ដំបង ៖ ចាប់តាំងពី ថ្ងៃ ទី​០១ ខែតុលា ឆ្នាំ​២០១៩ ដែលជា ពេលវេលា​នៃ​ការ បិត​រដូវ​នេសាទ​រហូតមកដល់ ពេលនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍ ខុស...

ខេត្ត​បាត់ដំបង ៖ ចាប់តាំងពី ថ្ងៃ ទី​០១ ខែតុលា ឆ្នាំ​២០១៩ ដែលជា ពេលវេលា​នៃ​ការ បិត​រដូវ​នេសាទ​រហូតមកដល់ ពេលនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍ ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​មាន​ការកើនឡើង​យ៉ាង គំហុក​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ​លោក ងួន រតនះ អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្ត​បាត់ដំបង នោះឡើយ​។ ផ្ទុយ​ទៅ​វិញ​ទាំង​លោក ងួន រ​តន​: និង​លោក អេង ជា​សាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ ​ប្រភព​ពី​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​មាន​ជនល្មើស​ដែល​ជា​ជនជាតិ​ខ្មែរ​និង​ជនជាតិ​យួន​ច្រើន​នាក់​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​អួន​កែច្នៃ ចាប់​ត្រី​យ៉ាង​មហន្តរាយ​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​


​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ម៉ាញ់​និង អួន​កែច្នៃ និង​ប្រើ​ទូក​ម៉ាស៊ីន​ធំៗ ចាប់​ត្រី​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ បើ​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បានឲ្យដឹងថា លោក លឹម វ​ជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ខេត្តបាត់ដំបង និង​លោក ជួង​សុផល នាយខ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក ឯក​ភ្នំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តាម​លំដាប់លំដោយ​ទៀតផង​។​ ​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក ឯក​ភ្នំ ខេត្ត​បាត់ដំបង បានឲ្យដឹងថា ការប្រើប្រាស់​ឧបករណ៍​ប្រភេទ​អួន​កែច្នៃ​អូស​ដោយ​ទូក​ធំៗ ម៉ាស៊ីន​៦ កំពុង​ធ្វើឲ្យ​ធនធានមច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ប្រឈម​នឹង​សេចក្ដី​វិនាស​សាប​សូន្យ​។​ ​ប្រភព​បានឲ្យដឹង​ទៀតថា ជនជាតិខ្មែរ និង ជនជាតិ វៀតណាម ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​មានដូចជា ឈ្មោះ ដឹក ,​ឈ្មោះ​រេ​ី​ន​, ឈ្មោះ ឆេង អាង​, ឈ្មោះ ង្វៀង យ៉ាំង​ឡាំង​, ឈ្មោះ ឌី​ណា និង​ឈ្មោះ ភឿន ជាដើម​។ ក្រុម​ជនល្មើស​ទាំង​នេះ​បង់ប្រាក់​តាម​ការកំណត់​របស់​មន្ត្រី​រដ្ឋបាល​ជ​ល​ផល និង សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង ស្រុក​ឯក​ភ្នំ ទើប​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ ​ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​នៅក្នុង មន្ទីរ​កសិកម្ម​ខេត្ត បាត់ដំបង បានឲ្យដឹងថា អ្នកទទួល​ផលប្រយោជន៍​ពី​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ ស្រុក​ឯក​ភ្នំ មាន​ទាំង​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​បាត់ដំបង ក៏ដូចជា មេ នគរបាល និង​មេ កងរាជអាវុធហត្ថ ក្នុង ខេត្ត​បាត់ដំបង មួយចំនួន​ដែល​គិតតែ​រឿង ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះហើយ​ទើប​លោក ងួន រ​តន​: អភិបាល ខេត្ត​បាត់ដំបង ព្រមទាំង​លោក លឹម​វ​ជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង និង​លោក ជួង សុផល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នោះឡើយ​។ សូម្បីតែ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល ជលផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ទុក​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍ ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង ទន្លេសាប នៃ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង រាលដាល​ខ្លាំងក្លា​ជាង​ឆ្នាំ​មុនៗ​ទៅទៀត ៕
ប្រភព៖ http://k-esan.com
Sponsor