Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អតីតតារាចំរៀងលោកជំទាវ ម៉េង វិមានរតនា និងឧត្តមសេនីយ៍ឯក​ ម៉ែ​ សារឿន បានដឹកនាំប្រតិភូ​ ចូលរួមគោរព​វិញ្ញាណក្ខន្ធ​សពតារាកំប្លែង នាយស្មាញ នៅមុខវត្តព្រែកហូរ

ខេត្តកណ្តាល​ ៖ មហាជនពិតជាមានសេចក្ដីសោកស្ដាយឥតឧបមា និងសូមចូលរួមនូវសេចក្ដីទុក្ខដ៏មហាក្រៀមក្រំនេះ ចំពោះការអនិច្ចកម្ម របស់លោកពូ ស្មាញ  ដែលជាតា...

ខេត្តកណ្តាល​ ៖ មហាជនពិតជាមានសេចក្ដីសោកស្ដាយឥតឧបមា និងសូមចូលរួមនូវសេចក្ដីទុក្ខដ៏មហាក្រៀមក្រំនេះ ចំពោះការអនិច្ចកម្ម របស់លោកពូ ស្មាញ ដែលជាតារាកំប្លែងដ៏មានទេពកោសល្យមួយរូប​ បានទទួលអនិច្ចកម្ម នៅវេលាម៉ោង​ ៥ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយគ្រោះថ្នាក់ចរាចរណ៍​ បង្កឡេីងដោយរថយន្តដឹកដីធុនធំ បុកនិងកិនពីក្រោយ​ ចំណែកឯប្រពន្ធរបស់គាត់​ បានរងរបួសធ្ងន់​ កំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ​ ។
ការអនិច្ចកម្មរបស់លោកពូ គឺជាការបាត់បង់សិល្បករផ្នែកកំប្លែងដ៏មានទេពកោសល្យរបស់ប្រទេសកម្ពុជាយើង ។​ សូមជូនបុណ្យលោកពូ ទៅកាន់ក្នុងសុគតិសួគ៌ ទេវលោក កុំបីឃ្លៀងឃ្លាតឡេីយ ។
អតីតតារាចំរៀង លោកជំទាវ ម៉េង វិមានរតនា បាននិយាយថាៈ នាងខ្ញុំនឹងស្វាមុី បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខ័ន្ត សព ឧត្តមសេនីយ៍​ត្រីសួន សុខហីម (ហៅលោកពូ ស្មាញ) ដែលបានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តាយផ្លូវ 60.m សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមដួងវិញ្ញាណក្ខ័ន្ត លោកពូបានទៅកាន់ឋាន៍សុខគតិភព កុំបីឃ្លាងឃ្លាតឡើយ ។
សូមជម្រាបជូនថា​ ពិធីបុណ្យសពរបស់លោកពូស្មាញ កំពុងតម្កល់ធ្វេីបុណ្យ​នៅផ្ទះរបស់គាត់​ ស្ថិតនៅទល់មុខវត្តព្រែកហូរ​ ភូមិព្រែកហូរ​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ អាស្រ័យ​ហេតុនេះសូមគោរពអញ្ជេីញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមឲ្យបាន​អធិកអធម​ ដេីម្បីជាការចូលរួមរំលែកទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​ និងជូនដំណេីរ​គាត់ជាលេីកចុងក្រោយផង។
សូមបញ្ជាក់ថាលោកជំទាវ ម៉េង វិមានរតនា បានផ្អាកពីសិល្បៈជិត២០ឆ្នាំហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយ ឯកឧត្តម ឧត្តមសេនីយឯក ម៉ែ សារឿន មេបញ្ជាការងទទួលបន្ទុកប្រតិបត្តិកា បញ្ជាការដ្ឋានអង្គរក្ស ។
បើទោះបីជាចាកចេញពីសិល្បៈមែន តែលោកជំទាវតែងតែបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈផ្សេងៗ ជាពិសេសលោកជំទាវនិងស្វាមីតែងតែចុះជួយដល់សិល្បៈក្រីក្រខ្វះខាតមិនដែលខានឡើយ ៕
     
Sponsor